ខេត្តព្រះសីហនុ ៖ នៅលើរថយន្តក្រុងវេលាម៉ោងប្រមា
ណ១២ និង៣០នាទីរសៀលថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១១ កន្ល
ងមក មានហេតុការណ៍នឹកស្មានមិនដល់មួយបានកើត
ឡើង ដោយមានទារកម្នាក់បានប្រសូតដោយសុវត្ថិភាព
នៅលើរថយន្ត ខណៈពេលធ្វើដំណើរពីភ្នំពេញឆ្ពោះទៅ
ខេត្តព្រះសីហនុ នៅពេលមកដល់ចំណុចមុខមណ្ឌលសុខភាពរាមដែលស្ថិតក្នុងភូមិថ្មធំ ឃុំរាម
ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។តាមការឱ្យដឹងពីស្ត្រីជាម្តាយទារកឈ្មោះយិន សាមុំ អាយុ៣៥ឆ្នាំ
ដែលជាកម្មករសំណង់បានរៀបរាប់ថា ដោយសារជីវភាពក្រីក្រលំបាករូបគាត់បានសម្រេចចិត្តឈ
ប់រៀនមកជួយ ធ្វើការឪពុកម្តាយរហូតមកដល់ឆ្នាំ១៩៩៨ ក៏បានរៀបការ បានកូន២នាក់ តែក៏បានចែកផ្លូវគ្នា ។ ក្រោយមកក៏បានយកប្តីទៀតឈ្មោះឃុន សំអឿន អាយុ៤៥ឆ្នាំ មានទីលំនៅជាមួយគ្នាជាកម្មករសំណង់បានកូន២នាក់ទៀត ទាំងទារកទើបនឹងប្រសូតនេះ ។ បន្ទាប់ពីបានគ្នាជាប្តីប្រព
ន្ធមក ពួកគាត់ទាំងពីរបានចាប់ដៃគ្នាធ្វើការជាកម្មករសំណង់នៅក្រុង ព្រះសីហនុ ។ លុះមកដល់ឆ្នាំ២០១០ ពួកគាត់ក៏បានទៅរកការងារធ្វើនៅភ្នំពេញវិញ ។

ស្ត្រីរូបនេះបានរៀបរាប់ថា តាមពិតការប្រសូតកូនលើរថយន្តក្រុងនេះ គឺគាត់នឹកស្មានមិនដល់នោះទេ ព្រោះមុន១ថ្ងៃគឺនៅវេលាម៉ោង៣ល្ងាចថ្ងៃទី២៧ ធ្នូ រូបគាត់បានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពដូនពេញ គ្រូពេទ្យបានប្រាប់ថា ទារកមានស្ថានភាពបញ្ច្រាស់ ហើយត្រូវប្រសូតក្នុងរយៈពេល៣ទៅ៤ថ្ងៃទៀត ។ ដូចនេះទើបគាត់រូតរះមកផ្ទះម្តាយដែលជាផ្ទះជួលគេនៅក្រុមទី២៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីសម្រាលកូន ដោយជិះរថយន្តរបស់ក្រុមហ៊ុនភ្នំពេញសូរីយាដឹកអ្នកដំណើរ ដោយអង្គុយនៅកៅអីលេខ១ ជួរមុខទន្ទឹមអ្នកបើកបររថយន្ត ។នៅពេលមកដល់ពេជ្រនិលរូបគាត់បានឈឺពោះអួលៗ តែមិនជាខ្លាំងនោះទេ ទើបទ្រាំ ទំរាំមកដល់ផ្ទះម្តាយ ។ រហូតមកដល់មុខមណ្ឌលសុខភាពរាម គាត់ក៏បានប្រសូតកូនតែម្តងនៅលើរថយន្ត ។ ខណៈពេលនោះក៏មានការជួយជ្រោមជ្រែងពីអ្នករួមដំណើរស្រីមា្នក់ និងអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន ដោយអ្នកបើកបររថយន្តបានចុះរត់ទៅហៅឆ្មបនៅមណ្ឌលសុខភាពរាម មកជួយសម្រួលតាមជំនាញពេទ្យឆ្មប ។ ពេលប្រសូតរួច ពេទ្យឆ្មបក៏ជួយលើកទាំងទារកនិងម្តាយនាំចុះទៅសម្រាកនៅមណ្ឌលសុខ ភាពអស់ចំនួន៣ថ្ងៃទើបមកសម្រាកនៅផ្ទះម្តាយ ដែលសំណាងល្អណាស់កើតកូនប្រុសចំពេលមកដល់មុខមណ្ឌលសុខភាពឱ្យ ជួយបន្ត ។យោងតាមប្រភពលោក ឆឹម ចំណាន តំណាងក្រុមហ៊ុនបានបង្ហាញថាលោក
មានសេចក្តីរីករាយណាស់ ព្រោះនេះជាលើកទី១ហើយក្នុងជីវិតលោក ក៏ដូចក្រុមហ៊ុនរបស់លោកដែលមានអ្នកដំណើរឆ្លងទន្លេលើរថយន្ត ។ លោកគិតថា នេះជាលាភសំណាងរបស់ក្រុមហ៊ុន។ ដើម្បីឆ្លើយតបទៅនឹងលាភសំណាងនេះ ក្រុមហ៊ុនរបស់លោកក៏បានផ្តល់អំណោយជាទឹកប្រាក់ចំនួន ១.៦៨០.០០០រៀល ដែលជាលេខហុងស៊ុយរបស់ក្រុមហ៊ុនលោកប្រគល់ដល់ម្តាយទារកនេះ ហើយក្រុមហ៊ុនរបស់លោកនឹងបន្តផ្តល់អំណោយជាបន្តបន្ទាប់ទៀតដល់ទារក នេះ ។ លោកនិយា
យថា ទៅថ្ងៃអនាគតនៅពេលកុមារនេះធំដឹងក្តី គឺក្រុមហ៊ុនរបស់លោកនឹងបញ្ចូលទារកនេះជាបុគ្គ
លិករបស់ក្រុមហ៊ុន លោកដោយស្វ័យប្រវត្តិ ប្រសិនបើគេមានបំណងនឹងធ្វើការក្នុងក្រុមហ៊ុនលោក ។ឆ្លើយតបទៅនឹងចិត្តមេត្តាធម៌របស់ក្រុមហ៊ុន ភ្នំពេញសូរិយាដឹកអ្នកដំណើរ ស្រី្តជាម្តាយទារកឈ្មោះ
យិន សាមុំ បានដាក់ឈ្មោះទារកនោះថា ឃុន សំណាងសូរិយា ហើយក៏បានលើកម្រាមដៃដប់ បួងសួងដល់វត្ថុស័កិ្តសិទ្ធិក្នុងលោក សូមឱ្យតំណាងក្រុមហ៊ុន ភ្នំពេញសូរិយាដឹកអ្នកដំណើរប្រកបរបរអាជីវកម្មទទួលបានការគាំ ទ្រពីអតិថិជន និងរីកចម្រើនទៅមុខជាលំដាប់ ៕

No comments:
Post a Comment