Wednesday, January 4, 2012

ជំងឺ​វិកល់​ច​រឹត​រើ​ ចាប់​បោក​ចៅប្រុស​អាយុ​ជាង​១​ឆ្នាំ​ស្លាប់​

ថ្ងៃទី០៣-០១-២០១២: ដកស្រងnokorwatnews

ខេត្ត​ព្រះ​សីហ​នុ​៖​ សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​វ័យ​ចំណាស់​ អាយុ​៥២​ឆ្នាំ​ម្នាក់​បាន​ចា

ប់​ចៅ​បង្កើត​របស់​ ខ្លួន​បោក​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​ បន្ទាប់​

ពី​ជំងឺ​វិកលចរិត​រើ​ឡើង​វិញ។ ហេតុ

ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ​ម៉ោង​៣​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១២​ ស្ថិត​ នៅ​ក្រុម​១៣​ ភូមិ​៣​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​លោកយាយ​ ម៉ា​ រី​ណា​ អាយុ​៧៣​ឆ្នាំ​ ជា​អ្នក​ជិតខាង​ផ្ទះ​កើតហេតុ​បាន​ប្រាប់​ថា​ ស្ត្រី​ឈ្មោះ​ចាន់​ សុវណ្ណ​ អាយុ​៥២​ បាន​ចាប់​ចៅប្រុស​បង្កើត​របស់​ខ្លួន​បោក​នឹង​ដី​បណ្តាល​ឲ្យ​ស្លាប់​កាលពី​ យប់មិញ​ បន្ទាប់​ជំងឺ​វិកល់ចរិត​របស់​គាត់​ រើ​ឡើង​វិញ​។​ ប្រភព​បាន​បន្ត​ថា​ ចៅប្រុស​ ឈ្មោះ​ គឹ​ម​ ចាន់​សុ​ភ័ក្តិ​ អាយុ​១​ឆ្នាំ​៦​ខែ​ រស់នៅ​ជាមួយ​ម្តាយ​ឈ្មោះ​ ចាន់​ ល​ក្ខិ​ណា​ អាយុ​២២​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ត្រូវ​យាយ​ចាប់​បោក​។​
​ប្រភព​បាន​បន្ត​ថា​ កាលពី​១៥​ឆ្នាំ​មុន​ ស្ត្រី​ ចាន់​ សុវណ្ណ​ បាន​កើត​ជំងឺ​វិកល​ច​រឹត​ម្តង​ ហើយ​ត្រូវ​សាច់ញាតិ​នាំ​ទៅ​ ព្យាបាល​ជះ​សះស្បើយ​ម្តង​ហើយ​ ប៉ុន្តែ​ នៅ​យប់​កើតហេតុ​ ស្រាប់តែ​ជំងឺ​នេះ​រើ​ រហូត​ចាប់​បោក​ចៅប្រុស​សម្លាប់​ ដោយ​មិនដឹង​ខ្លួន​បែប​នេះ​៕

No comments: