ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រងkpt-news.com
កែប ៖ បុរសម្នាក់ខណៈពេលបើកម៉ូតូC100កូរ៉េបត់
ចូលផ្លូវភ្លោះផ្នែកខាង ឆ្វេង ក៏បានវ៉ាក់អ៊ើនឹងរថយន្ត
ឆ្លាមមួយគ្រឿងបើកមកពីទិសដៅបញ្ច្រាស រួចក៏ព្រលះគ្នាប្រាវបណ្ដាល
ឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ដោយឡែកក្នុងហេតុការណ៍នោះព្រះ
សង្ឃដែលរួមដំណើរមួយអង្គក៏ទទួលរង គ្រោះផងដែរ។
គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ខែមករា ឆ្នាំ២០១២វេលាម៉ោង១៣និង៣០នាទី ត្រង់ចំណុចផ្លូវភ្លោះ ក្នុងភូមិកែប
សង្កាត់កែប ក្រុង-ខេត្តកែបនៃផ្លូវលេខ៣៣អា។
សាក្សីជាច្រើននាក់នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេល
ប៉ះទង្គិចគ្នារវាងយានយន្តទាំង២នេះគេឃើញភាគីអ្នកជិះម៉ូតូ បើកបរមក
ពីត្បូងដោយមានឌុបព្រះសង្ឃមួយអង្គផងដែរ លុះមកដល់ចំណុចគ្រោះ
ថ្នាក់ចៃដន្យនៅលើដងផ្លូវភ្លោះផ្នែកខាងស្តាំដៃ ដែលគាត់កំពុងបើកបរ
នោះមានគេសង់រោងការបាំងផ្លូវជិតអស់ទើបអ្នក កាន់ចង្កូតម៉ូតូបត់សំ
ដៅទៅផ្លូវភ្លោះផ្នែកខាងឆ្វេងដៃ គាប់ជួនពេលនោះរថយន្តឆ្លាមមួយ
គ្រឿងបើកមកពីជើងទៅត្បូងមកដល់ល្មម ទើបបណ្តាលឱ្យយានយន្ត
ទាំងពីរគ្រឿងព្រលះគ្នាប្រាវពេញទំហឹង តែម្តង។សាក្សីខាងលើបានបញ្ជាក់ទៀតថា គ្រោះថ្នាក់នេះក្រោយពីកើតឡើងភ្លាមៗម្ចាស់រថយន្ត
មិនគេចខ្លួនទៅណាទេ ថែមទាំងម្នីម្នាជួយឲ្យគេបញ្ជូនអ្នករងរបួសធ្ងន់
ទៅសង្គ្រោះក្នុង មន្ទីរពេទ្យទៀតផង។
ជុំវិញករណីគ្រោះថ្នាក់ចរាចរនេះដែរ លោកវរសេនីយ៍ត្រី ផូយ ប៊ុនធី
នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកែប បានប្រាប់កម្ពុជាថ្មីថា
នេះជាឧបទ្ទវហេតុកើតឡើងដោយសារអ្នកជិះម៉ូតូខ្វះភាពប្រុងប្រយ័ត្ន
ហើយពេលបត់ម៉ូតូឡើងមកលើផ្លូវដែលមិនមែនជាអទិភាពរបស់ខ្លួនមិន
បាន ពិនិត្យមើលឧបសគ្គនៅចំពោះមុខ។លោកបានឱ្យដឹងទៀតថា អ្នករងគ្រោះស្ថិតក្នុងហេតុការណ៍នេះទី១ឈ្មោះ រុន អេង ភេទប្រុសអាយុ
៤៩ឆ្នាំ មានទីលំនៅក្នុងភូមិ-សង្កាត់ខាងលើរងរបួសធ្ងន់ ទី២ ជាព្រះសង្ឃគង់នៅក្នុងវត្តសមុទ្ររង្សីព្រះនាមភិក្ខុ ទៀប ខន រងរបួសស្រាល ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកសេ១០០កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ កែប1A-0283រងការខូចខាតមធ្យម។ដោយឡែករថយន្តដែលម៉ូតូជ្រុលទៅបុកកំពិត ក្បាលនោះម៉ាកឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2J-3832 អ្នកបើកបរមានឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ២៨ ឆ្នាំ ទីលំនៅភូមិ-ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងប៉ូលីសបានអូសយកទៅកាន់អធិការ ក្រុងកែបសំរាប់ដោះស្រាយគ្នាជាក្រោយ។ចំណែកបុរសដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យ រាជធានីភ្នំពេញ នាល្ងាចថ្ងៃដដែល៕
No comments:
Post a Comment