ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រkpt-news.com
តាកែវ ៖ ជនសង្ស័យវ័យ១៦ទៅ១៧ឆ្នាំចំនួន៥នាក់
ត្រូវបានកម្លាំងនគរបាលស្រុក កោះអណ្ដែតធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការនគរបាលខេត្តតាកែវ
តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពីបទប្រើអំពើហិង្សាទៅលើជនរង
គ្រោះ។ បើតាមការឲ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះមានទី១. ឈ្មោះ ម៉ាត់ គីន ភេទប្រុស អាយុ
១៧ឆ្នាំ ទី២. ឈ្មោះ ស៊ូ ប៊ុះ ភេទប្រុស អាយុ ១៧ឆ្នាំ ទី៣. ឈ្មោះ ម៉ៅ ង៉ែត
ភេទប្រុសអាយុ ១៧ឆ្នាំ ទី៤. ឈ្មោះ ដេន អ៊ីន ភេទប្រុស អាយុ ១៧ឆ្នាំ ទី៥. ឈ្មោះ ប៊ះ ស៊ុល ភេទប្រុស អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំងប្រាំនាក់ខាង
លើមានទីលំនៅភូមិសំរោងទង ឃុំ រមេញ ស្រុកកោះ អណ្ដែត ខេត្តតាកែវ
បានបង្កអំពើហិង្សាលើជនរងគ្រោះឈ្មោះ សើវ ហៃសះ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាខាងលើបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង១០នាទីថ្ងៃទី
១៨ ខែ មករា ឆ្នាំ២០១២ នៅចំណុច ភូមិឃុំខាងលើ ហើយជនសង្ស័យ
ទាំងនេះត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តធ្វើការសួរ
នាំដើម្បីបំពេញសំណុំបែបបទបញ្ជូនទៅសាលាដំបូង ខេត្តតាកែវនៅ
រសៀលថ្ងៃនេះដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
No comments:
Post a Comment