Wednesday, January 25, 2012

កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ចង់​អោយ​តំបន់​អាស៊ាន​ទាំង​មូល​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​

ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ក្នុង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២​នេះ ​បាន

​បង្ហាញ​ជំហរ​របស់​ខ្លួន ​ក្នុង​ការ​ធ្វើ​អោយ​តំបន់​អាស៊ាន​ទាំង​មូល​ក្លាយ​

ទៅ​ជា​តំបន់​ដែល​គ្មាន​ អាវុធ​នុយ​ក្លេ​អ៊ែរ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គំ

រាម​គំហែង​ដល់​សន្តិសុខ​តំបន់ ​និង​ពិភ​ពលោក​ទាំង​មូល​។

      ទន្ទឹម​នឹង​នេះ​ឯក​ឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ​ណាំហុង​រដ្ឋ​មន្រ្តី​

ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២០

​ខែ​មករា​ ឆ្នាំ​២០១២​នេះ​បាន​អញ្ជើញ​តំណាង​ប្រទេស​មហា​អំណាយ​

ទាំង​៥​ក្នុង​ពិភព​លោក ​រួម​មាន​៖បារាំង ​សហរដ្ឋ​អាមេរិក​ រុស្ស៊ី​ ចិន​

និង​អង់​គ្លេស ​ដើម្បី​ពាំនាំ​បំណង​របស់​កម្ពុជា ​ដែល​ជា​ប្រធាន​អាស៊ាន

​ទៅ​ប្រាប់​រាជ​រដ្ឋា​ភិបាល ​និង​រដ្ឋាភិ​បាល​របស់​ខ្លួន​ពី​បំណង​របស់​កម្ពុជា​

ក្នុង​ផ្តល់​ពិធី​សារ​ ស្តី​ពី​តំបន់​អាស៊ាន​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ និង​ដើម្បី​រួម​

ចំណែក​ដល់​ពិភព​លោក​ទាំង​មូល​ស្តី​ពីការ​គោរព​អនុសញ្ញា​មិន​ រីក

​សាយ​ភាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​។

      អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​ឯក​ឧត្តម​កុយ​ គួង​បាន​ប្រាប់​

ក្រុម​អ្នកកាសែត​ក្រោយ​ជំនួយ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​ ក្រសួង​ការ​បរ

ទេស​ថា​ កម្ពុជា​បាន​ដាក់​សំណើរ​ចំនួន​៣​ទៅ​តំណាង​ប្រទេស​មហា​អំណាច

​ទាំង​នោះ ​តែ​ឯក​ឧត្តម​មិន​បាន​បញ្ជាក់​ថា ​សំណើរ​នោះ​មាន​ខ្លឹម​សារ​យ៉ាង​ណាទេ ​គ្រាន់​តែ​ប្រាប់​ថា ​សំណើរ​ទាំង​៣​នោះ​មាន​លក្ខណៈ​បច្ចេក​ទេស​។

      ឯក​ឧត្តម​បញ្ជាក់​ថា ​ក្នុង​ដែន​សមត្ថកិច្ច​កម្ពុជា​ជា​ប្រធាន​នៅ​ឆ្នាំ​២០១២​

នេះ ​នឹង​ប្រឹង​ធ្វើ​យ៉ាង​ណា​អោយ​កិច្ច​ខិត​ខំប្រឹង​នេះ​បាន​ទទួល​ជោគ​ជ័យ​ 

ដើម្បី​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ពិភព​លោក​ពី​រឿង​អាវុធ​នុយ​ក្លេ​អ៊ែរ​ នេះ៕

No comments: