Thursday, January 26, 2012

របួស​ធ្ងន់​ស្រាល​ដោយ​សារ​រថយន្ត​មិន​អត្ត​សញ្ញាណ​បើក​បុក​

ថ្ងៃទី២០-០១-២០១២: ដកស្រង kpt-news

ព្រះសីហនុ​៖ ​មនុស្ស​ម្នាក់​បាន​ទទួល​រង​របួស​ស្រាល

​និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​សន្លប់ ​ស្តូក​ស្តឹង​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្តង​ខណៈ​ពេល​ពួកគេ​ទាំងពីរ​នាក់​ ជិះ​ម៉ូតូ១​គ្រឿង​ឌុប​គ្នា​ហើយ​ត្រូវ​រថយន្ត​បើក​បុក​ចំ​ពីមុខ។​ ហេតុការណ៍​នេះ​បាកើតឡើង​

នៅវេលា​ម៉ោង០១និង៤០នាទី​យប់​ទៀបភ្លឺ​ ថ្ងៃទី២០ខែមករា​ឆ្នាំ២០១២នៅតាម​បណ្តោយ​ផ្លូវ២ធ្នូ​ត្រង់ចំណុច​តំបន់​កា​រា​ អូ​ខេ​ខាងក្រោយ​មន្ទី​ពេទ្យ​ចំការចេក​ស្ថិត

ក្នុង​ក្រុម១៤ភូមិ​លេខ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។រថយន្ត​បង្កហេតុ​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​និង​មិន​ ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​រីឯ​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​ រថយន្ត​សា​ម៉ុ​យ​របស់​មន្ទី​ពេទ្យ​ឯកជន​មក​ដឹកយក​ទៅធ្វើ​ការជួយ​ សង្គ្រោះភ្លាមៗផងដែរ។ទាក់ទិន​ទៅ​និង​ករណីនេះ​ត្រូវ

បាន​សាក្សី​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​ និយាយថា​ពួកគេ​ពុំបាន​ឃើញច្បាស់​លាស់រ​វា​ង​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​ បង្កហេតុ​បុក​គ្នា​របៀប​ណា​នោះទេ​ហើយ​រថយន្ត​បង្កហេតុ​នោះ​ជា​រថយន្ត​ម៉ាក​ អី​នោះដែរ​គឺ​គ្រាន់តែ​ដឹងថា​រថយន្ត​បង្ក

ហេតុ​ក្រោយពី​បាន​បុក​ជាមួយ​ម៉ូតូ​ ជនរងគ្រោះ​ភ្លាម​គេ​បាន​បើក​យ៉ាង​លឿន​រត់គេច​ខ្លូន​ទៅតាម​តំបន់​ផ្លូវ​ រង្វង់​មូល​តោ​ពីរ​បាត់ស្រមោល​តែម្តង​រីឯ​ជនរង

គ្រោះ​ក្នុងពេល​កើតហេតុ​ទំនង​ ដូចជា​ស្រវឹងស្រា​និង​មាន​សា្មរ​តី​មិន​ចងចាំ​អ្វី​ទេ​ទោះបីជា​បងប្អូន​ដែល​ នាំគ្នា​ទៅ​ជួយ​ព្យាយាម​ធ្វើការ​សួរនាំ​ក៏​ឥត​បាន​លទ្ធផល​អ្វី​ដែរ​គឺ​ បានត្រឹមតែ​ចម្លើយ​ថា​ពួកគេ​ចាំ​មិនបាន​ប៉ុណ្ណឹង។​សមត្ថកិច្ច​ប៉ូលិស​

បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ទាំង២មាន​ទី១ឈ្មោះ ហៀន សា​រ៉ា​ត ភេទ​ប្រុស​អាយុ២៦ឆ្នាំ​ទ​ទូល​រងរបួស​ស្រាល​មាន​ទីលំនៅ​ក្នុងភូមិ​លេខ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ មាន​មុខរបរ​កម្មក​រ​សំណង់​ជនរងគ្រោះ​ទី២មានឈ្មោះ ម៉ែន ភេទ​ប្រុស​អាយុ២៣ឆ្នាំមាន​ទីលំនៅ​ក្នុង ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មានមុខរ​បរជា​កម្ម​ក​សំណង់​ដូចគ្នា​ទទួលរង​របួស​ធ្ងន់​កំពុង​ដេក​សំរាក​ ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​SUZUKI SMAHពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1T-1939ភ្នំពេញ​ទទួលរង​ការខូចខាត​ជា​ដំណំ​ បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​នាំយកទៅ​រក្សាទុក។ចំណែកឯ​រថយន្ត​ បង្ក​ហេតុដែល​បាន​រត់គេចខ្លួន​រហូត​មកដល់ពេលនេះ​សមត្ថកិច្ច​ប៉ូលិស​នៅ​ ពុំទាន់​រកឃើញ​អត្តសញ្ញាណ​នៅឡើយ​នោះទេ៕

No comments: