
នៅលើពិភពលោកនោះគឺនាវាមុជទឹក នុយក្លេអ៊ែរតម្លៃ២ពាន់លានដុល្លារ
ជាមួយនឹងការចំបាំងខ្លួនដោយ គ្មានគូប្រជែងព្រមទាំងកាំជ្រួចដែលអាចបំផ្លាញគោលដៅទាំងឡាយបាន ក្នុងចម្ងាយរាប់រយគីឡូម៉ែត្រ។នាវាមុជទឹកដែលមានបច្ចេកវិទ្យា
ខ្ពស់ដ៏កំពូលដូចជានាវាមុជទឹក Cmdr. Peterson's USS Oklahoma City បានធ្វើឲ្យនាវាទាំងឡាយនៅ
លើពិភពលោកមាការច្រណែនជាយូរមកហើយ និង ជាសមាសភាគដ៏សំខាន់មួយនៃយុទ្ធសាស្ត្រយោធារបស់អាមេរិក។ លោកភើធ័រសុនបាននិយាយនៅក្នុងពេលថ្មីៗនៅក្នុងកំពង់ផែប្រទេសជប៉ុន ថា« យើងពិតជាគ្មាននរណាប្រៀបបានទេ»។ប៉ុន្តែការគាបសង្កត់របស់នាវាមុជទឹកអាមេរិកនៅតំបន់
ប៉ាស៊ីហ្វិក កំពុងតែប្រឈមនឹងការប្រកួតប្រជែងដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពី សង្គ្រាមត្រជាក់នោះមក។ ប្រទេសស្ទើរតែទាំងអស់នៅអាស៊ីដែលមានឆ្នេរសមុទ្រកំពុងតែធ្វើឲ្យ កាន់តែខ្លាំងនូវកងនាវា
មុជទឹករបស់ខ្លួននៅក្នុងចំណោមជម្លោះទឹកដីដែល កូរវឹកដោយការពារពោលអះអាងកាន់តែខ្លាំង
ឡើងរបស់ចិន និងការនិយាយអំពីការមានធនធានធម្មជាតិដ៏ច្រើនក្រាស់ក្រែល។នាវាមុជទឹកគឺពិបាកក្នុងការរកវា និង ពិបាកក្នុងការបំផ្លាញ។ ការគំរាមក្នុងការវាយប្រហារទៅលើនាវានៅលើផ្ទៃទឹក ឬក៏គោលដៅផ្សេងៗទៀត ដោយមានការបិទបាំងខ្លួនដ៏ខ្ពស់នោះ គឺជាការធ្វើឲ្យញញើតយ៉ាងខ្លាំងនៅអាស៊ី ដែលការការពារឆ្នេរសមុទ្រគឺជាប្រការសំខាន់នោះ។ប្រទេសចិនកំពុងតែបង្ហូរប្រាក់
ដើម្បីបង្រីក និងធ្វើឲ្យទំនើបនូវកងនាវារបស់ខ្លួន ហើយប្រទេសឥណ្ឌាក៏កំពុងតែមានផែនការដើម្បីទទួលបាននូវនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ គឺនាវា INS Chakra នៅក្នុងកិច្ចសន្យា១០ឆ្នាំ ពីប្រទេសរុស្ស៊ីនៅដើមខែនេះ។ប្រទេសអូស្ត្រាលីកំពុងតែជជែកដេញដោលគ្នាអំពីគំរោងការពារ
ប្រទេស ដ៏ថ្លៃបំផុតមិនធ្លាប់មានពីមុនគឺការធ្វើឲ្យល្អប្រសើរនូវ នាវាមុជទឹកមួយគ្រឿងដែលអាចមានតម្លៃជាង៣៦ពាន់លានដុល្លារ។ ប្រទេសជប៉ុនកំពុងតែបន្ថែមនាវាមុជទឹក៨គ្រឿង ថែមទៀតទៅលើកងនាវា១៦គ្រឿងរបស់ខ្លួន។ ប្រទេសកូរ៉េខាងត្បូងកំពុងតែលក់នាវាមុជទឹកទៅឲ្យប្រទេសឥណ្ឌូណេ
ស៊ី។ ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន វៀតណាម ថៃឡង់ដ៍ សិង្ហបុរី តៃវ៉ាន់ និង ថែមទាំងប្រទេសបង់ក្លាដេស ផងដែរ ដែលឥឡូវនេះមានឬ ក៏កំពុងតែមានផែនការដើម្បីទទួលបាននូវនាវាមុជទឹក។
ប្រទេសកូរ៉េខាងជើងដែលមានវានាមុជទឹកធន់តូចដ៏ច្រើននោះ បានទទួលការចោទប្រកាន់ថាបានប្រើប្រាស់វានៅក្នុងឆ្នាំ២០១០ក្នុងការ បាញ់គ្រាប់បែកនាវាចំបាំងកូរ៉េខាងត្បូងដែលបណ្ដាលឲ្យស្លាប់នាវិក កូរ៉េខាងត្បូងចំនួន៤៦នាក់នោះ៕
No comments:
Post a Comment