ថ្ងៃទី២៥-០១-២០១២: ដកស្រង nokorwatcenter.com
ខេត្តកំពត៖នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
ឆ្នាំ២០១២ ភ្ញៀវទេសចររាប់រយ
នាក់បានសម្រុកមកលេងតំបន់រមណីយដ្ឋានទឹកឈូរ
យ៉ាងច្រើនកុះករដែលមកពីតាមបណ្តាខេត្តក្រុងនានាក្នុង ព្រះរាជា
ណាចក្រកម្ពុជាក្នុងនោះក៏មានភ្ញៀវទេសចរអន្តរជាតិមកចូលរួម
កម្សាន្តច្រើនកុះករផងដែរ។
ទោះបីមានភ្ញៀវទេសចររាប់រយនាក់សម្រុកមកកម្សាន្តនៅតំបន់រមណីយដ្ឋាន
ទឹកឈូរយ៉ាងដូច្នេះក្តី ស្ថានភាពទឹកឆ្នាំនេះគឺមិនសូវសម្បូរដូចឆ្នាំមុនៗនោះទេ
ដោយសាររាជរដ្ឋាភិបាលបានអភិវឌ្ឍន៍តំបន់ទឹកឈូរ ឲ្យក្លាយទៅជាទំនប់វារី
អគ្គិសនីសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ខ្មែរ។
ភ្ញៀវទេសរមកពីរាជធានីភ្នំពេញ លោកគឹមឡេង មានប្រសាសន៍ឲ្យដឹងថា
លោកមានក្តីសប្បាយរីករាយ ប៉ុន្តែសម្រាប់ឆ្នាំនេះ ទឹកតិចខុសពីបណ្តាឆ្នាំមុនៗ
ពិបាកក្នុងការចុះហែលកម្សាន្តលេង។ ទោះយ៉ាងណាលោកបញ្ជាក់ឲ្យដឹងថា
បើទោះបីជាបែបនេះក្តី ក៏លោកនៅតែចង់មកកម្សាន្តនៅតំបន់រមណីយដ្ឋាន
ទឹកឈូរដែលជាតំបន់ ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា តំបន់រមណីយដ្ឋានទឹកឈូរដែលស្ថិតនៅក្នុងខេត្តកំពត គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយក្នុងចំណោមតំបន់ទេសចរណ៍ ទឹកជ្រោះ
នានាក្នុងប្រទេសកម្ពុជា។ ទាំងភ្ញៀវជាតិនិងអន្តរជាតិស្ទើរតែ១០០ភាគរយ គឺត្រូវ
តែចូលមកកម្សាន្តនៅតំបន់ទឹកឈូរនេះ។ មិនមែនមានតែទឹកជ្រោះធម្មជាតិដ៏
ស្រស់បំព្រងនោះទេ ភ្ញៀវទេសចរទាំងអស់អាចភ្លក្សនូវរសជាតិដ៏ឆ្ងុយឆ្ងាញ់ផ្លែ
ឈើ ធម្មជាតិដែលបងប្អូនប្រជាជនខ្មែរដាំដោយផ្ទាល់នៅតំបន់ទេសចរណ៍នេះ
ដូចជាផ្លែធុរេន និងសាវម៉ាវជាដើម៕
No comments:
Post a Comment