Thursday, January 26, 2012

ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម​២០១២​កើន​ឡើង​ជាង​ឆ្នាំ​២០១១​

ថ្ងៃទី២៥-០១-២០១២: ដកស្រង.kpt-news.com

ព្រះសីហនុ ​៖ ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន-

វៀតណាម​ឆ្នាំ​២០១២​ឆ្នាំ​ថ្មី​នេះ​ខេត្ត ​ព្រះ​សីហនុ

​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត​ច្រើនជាង​ឆ្នាំ​២០១១​ កន្លង

ទៅ​។នេះ​បើ​តាម​ការ​អះអាង​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​មន្ទីរ​ទេសចរ​ ខេត្ត។​
មន្ត្រី​មន្ទីរ​ទេសចរ​ខេត្ត​បាន​ឲ្យ​ដឹងថា​ថ្វីត្បិតតែ​មានផ្ទះ​សំណាក់​ឬ ​ផ្ទះ

ជួល​ខ្លះ​ដែល​នៅ​ឆ្ងាយ​ពី​សមុទ្រ​ពុំមាន​ភ្ញៀវ​ចូល​ស្នាក់នៅ​ពេញ​ បន្ទប់​

ក៏ដោយ​ប៉ុន្តែ​សំរាប់​សណ្ឋាគារធំៗឬ​ផ្ទះសំណាក់​ ដែលនៅក្បែរៗតំបន់

ឆ្នេរ​សមុទ្រ​វិញ​មាន​ភ្ញៀវ​ចូល​ស្នាក់នៅពេញៗបន្ទប់​គឺ​ ពុំមាន​បន្ទប់​នៅ

សល់​នោះទេ​រីឯ​នៅតាម​ភោជនីយដ្ឋាន​ឬ​តំបន់​ កម្សាន្តផ្សេងៗដូចជា

​តំបន់ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ ឆ្នេរ​ព្រែកត្រែង ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុ

ខា ឆ្នេរ​លំហែរ​កាយ ឆ្នេរ​តំបន់​សមុទ្រ​រាម​ក៏ដូចជា​តំបន់​កម្សាន្ត​ទឹកធ្លាក់​ក្បាលឆាយ តំបន់​ទឹកធ្លាក់​ថ្ម​រូង ជាដើម​តាម​ការ​ពិនិត្យមើល​ជាក់ស្តែង

​ឃើញថា​នៅ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ ដែរ​សុ​ទ្ឋ​សឹង​មាន​ភ្ញៀវទេសចរ​ចេញចូល​ទៅលេង​កម្សាន្ត​យ៉ាងច្រើន​ កុះករ។ចំពោះ​សេវាកម្ម​តំលៃ

​សណ្ឋាគារ ផ្ទះសំណាក់ កន្លែង​អង្គុយលេង​កម្សាន្ត​តាម​ឆ្នេរសមុទ្រ 

តំលៃ​ម្ហូបអាហារ​ហូបចុក អាហារ​គ្រឿង​សមុទ្រ​នៅតាម​ភោជនីយដ្ឋាន

​ក្តី​នៅតាម​ទីផ្សារ​ក្តី​ពុំមាន​ តំឡើងថ្លៃ​ខ្ពស់​នោះទេ​គឺ​ឡើងថ្លៃ​តិចតួច​សម

រម្យ​អាច​ភ្ញៀវទេសចរ​ទ​ទូល​ យកបាន។ទាំងអស់នេះ​សបញ្ជាក់​ឲ្យ​ឃើញ

ថា​បងប្អូន​អាជីវករ​ក៏ដូចជា​ សេវាកម្មផ្សេងៗដែល​អាស្រ័យ​ផលរបរ​លើ

​វិស័យ​ទេសចរ​ពួកគាត់​មានការ​យល់ដឹងបាន​ មួយកំរិត​រួមចំណែក​ក្នុង

ការ​អភិវឌ្ឍន៍​ទេសចរណ៍​ជាតិ។ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ ក្តី​ក៏​នៅមាន

​ចំណុច​ខ្វះខាត​ខ្លះ​ដែល​អាជ្ញាធរ​ក្រុង អាជ្ញាធរខេត្ត​ជា​ពី​សេស​គណៈ

កម្មការ​គ្រប់គ្រង​ឆ្នេរ​គួរ​មានកា​ពិនិត្យ​ ក៏ដូចជា​ធ្វើការ​រៀបចំឡើង​វិញ

​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​នៅ​ក្រុម​ អ្នករកស៊ី​ជួល​ម៉ូតូ​ទឹក​ដើម្បី​បញ្ជៀ​ស

​បញ្ហា​អានាធិបតេយ្យ​បង្ក​ ភាពភ័យខ្លាច​ដល់​អ្នកទេសច​រ​ដែល​ចុះ​ងូត

ទឹក​លេង​កម្សាន្ត​ពីព្រោះ​ បច្ចុប្បន្ននេះ​បើតាម​ការសង្កេត​មើលឃើញ​

ថា​នៅលើ​ឆ្នេរសមុទ្រ​តំបន់​អូរ​ ឈើទាល​ត្រូវ​ក្រុម​អ្នក​ជួល​ម៉ូតូ​ទឹក​

ពង្រាយ​បណ្តាក់​គ្នា​ស្ទើរ​ គ្រប់កន្លែង​អស់​ទៅហើយ។

ទាក់ទិន​បញ្ហា​ម៉ូតូ​ទឹក​នេះ​បងប្រុស​ម្នា្ក​ក់​ឈ្មោះ ចាន់ ម៉ា​ឌី រស់នៅ​ខេត្ត

កំពង់ចាម​ដែល​បាន​នាំ​ប្រពន្ធ​និង​កូនចៅ​មកលេង​ខេត្ត​ព្រះសីហនុ​ 

នាឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​ឆ្នាំ២០១២នេះ​បាន​និយាយ

ប្រាប់កម្ពុជា​ ថ្មី​ថា​កូនចៅ​គាត់​ចុះ​ទៅលេង​ទឹកសមុទ្រ​ត្រូវ​ក្រុម​អ្នកជិះ

​ម៉ូតូ​ទឹក​បើក ​មកក្បែរៗប្រដេញ​គ្នា​ក្នុង​ល្បឿន​លឿន​ធ្វើ​ឲ្យ​មាន​រលក​ទឹក​បោកបក់​ យ៉ាងខ្លាំង​មកលើ​កូនចៅ​របស់គាត់​ធ្វើ​ឲ្យ​កូនចៅ​របស់គាត់​

មានការ​ភ័យខ្លាច​ និង​ខ្លះ​ត្រូវ​ឈ្លក់ទឹក​ទៀតផង។
បងប្រុស​ដដែល​បាន​បន្តទៀតថា​ក្រុម​អ្នករកស៊ី​ម៉ូតូ​ទឹក​នេះ​ដូចជា​បង្ក​ 

ធិ​តេ​យ្យ​ពេក​ហើយ​ព្រោះ​ទង្វើ​បែបនេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ អ្នកលេង​ទឹកបាន​គ្រប់ពេល​ដូចនេះ​សូម​ឲ្យ​គណៈ​គ្រប់​គ្រង់​តំបន់ឆ្នេរ​មេ​ តា្ត​គិតគូរ​ឡើងវិញ​កុំ​ទុក​ឲ្យ​នៅ​របៀបនេះ​តទៅទៀត។
មន្ត្រី​សាលាក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ជុំវិញ​ក្រុម​ អ្នករកស៊ី

​ជួល​ម៉ូតូ​ទឹក​នេះ​គណៈ​គ្រប់​គ្រង់​ឆ្នេរ​បានរៀបចំ​ច្បាស់លាស់​ រួចរាល់​ឲ្យ

​ហើយ​គឺមាន​ការដាក់​ខ្សែ​ពោង​កំណត់​ទីតាំង​ម៉ូតូ​ទឹក​បើកបរ​និង​ កន្លែង​

ភ្ញៀវ​ទេសចរណ៍​ងូតទឹក​កម្សាន្ត​ចែកដាច់​ពីគ្នា​និង​មិន​អនុញាតិ​ឲ្យ​ ធ្វើការ​

បើកបរ​មកក្បែរៗអ្នក​ងូតទឹក​នោះទេ​ប៉ុន្តែ​ជុំវិញ​បញ្ហា​ខាងលើនេះ​ ទំនង

ជា​ក្រុម​អ្នក​ជួល​ម៉ូតូ​ជិះ​គាត់​ពុំបាន​យល់ដឹង។
គួរ​រំលឹក​ផងដែរ​ថា​កន្លងមក​ក្រុម​អ្នកបើកបរ​ម៉ូតូ​ទឹក​នេះ​បាន​បង្ក​ គ្រោះ

ថ្នាក់​ដល់​អ្នក​ងូត​ទឹកជា​ហូរហែរ​រហូតដល់​មាន​បុក​មនុស្ស​ស្លាប់​ ចំនួន

៣នាក់​ផងដែរ​ហើយ​ចំពោះ​បញ្ហា​បង្ក​ភាព​អានាធិបតេយ្យ​នេះ​អាជ្ញាធរ

ខេត្ត ​គេ​សង្កេតឃើញថា​មានការ​យកចិត្តទុកដាក់​ណាស់ដែរ​ប៉​ន្តែ​ហាក់

ដូចជា​មិនសូវ​ បាន​ផង​សោះ៕​

No comments: