Thursday, January 26, 2012

ទូត​ចក្រ​ភព​អង់​គ្លេស​កោត​សរសើរ​និង​គាំ​​ទ្រ​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា​ដែល​មាន​ការ​រីក​ចម្រើន​គួរ​អោយ​កត់​សំគាល់​

ថ្ងៃទី២៥-០១-២០១២: ដកស្រង kpt-news.com

ភ្នំពេញ៖ ​ កាល​ពី​រសៀល​​ថ្ងៃ​ទី​២៤ ​ខែ​មករា ​ឆ្នាំ ​២០១២ ​ឯកឧត្តម ​ម៉ម ​

ប៊ុនហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​បាន​អនុញ្ញាត​អោយ​ឯកឧត្តម 

​ម៉ាក ​ហ្គោឌីង ​ឯក​អគ្គ​រាជ​ទូត​ថ្មី ​នៃ​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា​ចូល

​ជួប​សំដែង​ការ​គួរសម ​និង​ពិ​ភាក្សា​ការងារ ​នៅ​ទីស្ដី​ការ​ក្រសួង​។

នៅ​ក្នុង​ជំនួប​នេះ ​ឯកឧត្តម ​ម៉ម ​ប៊ុនហេង​ បាន​លើក​ឡើង​ពី​ការ​ខិត​ខំ​

ប្រឹង​ប្រែង​របស់​ក្រសួង​សុខាភិ​បាល​ក្នុង​ការ​ ប្ដេ​ជ្ញា​ចិត្ត​ ដើម្បី​កាត់​បន្ថយ​

អោយ​បាន​ជា​អតិបរមា ​នូវ​អាត្រា​មរណៈ​ភាព​ របស់​មាតា​និង​ទារក​។

​បច្ចុប្បន្ន​ក្រសួង​សុខា​ភិបាល​បាន​សហការ​ជា​មួយ​ អង្គការ​ដៃ​គូរ​អភិវឌ្ឍន៍​

នានា​ ធ្វើការ​ណែ​នាំ​ពី​អាហារូបត្ថម្ភ ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ ​និង​ក្រោយ​

ពេល​ឆ្លង​ទន្លេ​។ឯកឧត្តម ​ម៉ាក ​ហ្គោឌីង ​បាន​លើក​ឡើង​ថា ​វិស័យ​សុខា​

ភិបាល​នៅ​កម្ពុជា​កំពុង​តែ​មាន​ការ​រីក​ចម្រើន ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ​

១៩៩៩ ​ដែល ​កាល​នោះ ​ទាំង​ប៉ុស្ដិ៍​សុខ​ភាព ​មណ្ឌល​សុខ​ភាព ​គឺ​មាន​

តិច​តួច​ណាស់ ​ប្រជាពល​រដ្ឋ​មាន​ការ​លំ​បាក ​ក្នុង​ការ​មក​ទទួល​សេវា​សុខាភិបាល ​ប៉ុន្ដែ​ពេល​បច្ចុប្បន្ន​ចំនួន​ មណ្ឌល​សុខ​ភាព​បាន​កើន​ឡើង

​ស្ទើរ​គ្រប់​ទី​កន្លែង​បង្ក​ល​ក្ខណៈ​ងាយ​ស្រួល​ ដល់​ប្រជាជន​មាន​ទទួល​សេ

វា ​ស្រប​ពេល​ដែល​ផ្លូវ​គមនាគមន៍ ​និង​ហេដ្ឋារចនាសម្ព័ន្ធ ​កំពុង​មាន​ការ​រីក​ចម្រើន​៕

No comments: