ថ្ងៃទី២៥-០១-២០១២: ដកស្រងwww.bayontv.com.kh/news
ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជា ទៅក្រៅប្រទេស នៅឆ្នាំ២០១១
មានរហូតដល់ជាង ១៧ម៉ឺនតោន ចំនួននេះ បានកើនឡើងជាង ២១
ភាគរយ បើធៀបនឹងឆ្នាំ២០១០នេះ បើតាមទិន្ន័យរបស់ក្រសួងពាណិជ្ជ
កម្មដែលបានលើកឡើង។នៅក្នុងរបាយការណ៍បង្ហាញថា ការនាំអង្ករ
ចេញនៅ២០១១ មានប្រមាណ១សែន ៧ម៉ឺន ៧៧២តោន កើនឡើង
២១,៧២ ភាគរយ បើធៀបនឹងឆ្នាំ២០១០ ដែលមានត្រឹមតែ ១សែន
៤ម៉ឺន ២៩៧ តោន។ ចំណែកតម្លៃនៃការនាំចេញអង្ករ ក៏បានកើន
ឡើងពី ៣៥,២៦ លានដុល្លានៅឆ្នាំ២០១០ ទៅដល់ ១០៣,៨៧ លាន
ដុល្លា នៅឆ្នាំ២០១១។ អង្ករកម្ពុជាភាគច្រើនត្រូវបានក្រុមហ៊ុនឯកជន
នាំចេញទៅទីផ្សារ អឺរ៉ុប។ ការវាយតម្លៃរបស់ក្រសួងកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទបានបង្ហាញថា បរិមាណស្រូវវស្សា និង ស្រូវ
ប្រាំង ដែលប្រមូលបាននៅឆ្នាំ២០១១-២០១២ អាចនឹងទទួលបាន
ប្រមាណជា ៨,៤ លានតោន និងសល់ស្រូវ លើសតម្រូវការប្រមាណ
៤,២៨ លានតោន ដែលអាចកែច្នៃជាអង្ករបានប្រមាណ ២,៥៧ លាន
តោន។ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កាល
ពីឆ្នាំ២០១១ ២០១២ កម្ពុជាទទួលបានបរិមាណស្រូវ ប្រមាណ ៨,២៤
លានតោន និងសល់លើសតម្រូវការ ៣,៨លានតោន។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានកំណត់នៅឆ្នាំ២០១៥ កម្ពុជាត្រូវ
នាំអង្ករចេញទៅក្រៅប្រទេសអោយបានយ៉ាងតិច១លានតោន៕
No comments:
Post a Comment