Thursday, January 26, 2012

កម្ពុជា​ស្នើ​អោយ​រុស្ស៊ី​ជួយ​ន្ថែម​ទៀត​លើ​វិស័យ​កសិកម្ម ​ថាម​ពល ​និង​ការ​ហោះ​ហើរ​ត្រង់​ពី​មូ​ស្គូ ​មក​កាន់​រាជ​ធានី​ភ្នំ​ពេញ

ថ្ងៃទី២៥-០១-២០១២: ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃ​ទី២៥​ខែ​ មករា​ ឆ្នាំ​២០១២​នេះ ​ឯក​ឧត្តម​អ៊ូច​ បូរិទ្ធ​រដ្ឋ​

មន្រ្តី​ស្តី​ទី​នៃ​ក្រសួង​ការ​បរទេស ​និង​សហប្រតិ​បត្តិការ​អន្តរ​ជាតិ ​បាន​

អនុញ្ញាតិ​អោយ​ឯក​ឧត្តម​ A.V.Radkov ប្រធាន​ទី​ភ្នាក់​ងារ​ទេសចរណ៍

​និ​ងជា​សហ​ប្រធាន​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​កម្ពុជា-​រុស្ស៊ី​ សម្រាប់​

សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម ​សេដ្ឋ​កិច្ច ​វិទ្យា​សាស្រ្ត ​និង​បច្ចេក​ទេស

​ ដើម្បី​ពិភាក្សា​ការ​ងារ​។  នៅ​ក្នុង​ជំនួប​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​

ការបរទេស​នោះ ​ឯក​ឧត្តម​អ៊ូច​ បូរិទ្ធ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជា​

ជន​ និង​រដ្ឋាភិបាល​នៃ​អតីត​សហភាព​សូវៀត​ ដែល​បាន​ជួយ​កម្ពុជា​ 

នា​រយៈ​ពេល​កន្លង​មក​ ដើម្បី​ស្តារ​ឡើង​វិញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បាន​

ខ្ទេច​ខ្ទាំ​ក្នុង​សម័យ ​សង្គ្រាម​។ឯក​ឧត្តម​ក៏​បាន​ស្នើ​អោយ​ប្រទេស​រុស្ស៊ី​

ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ ទៀត​ លើ​វិស័យ​កសិកម្ម​ ថាម​ពល ​និង

​ការ​ហោះ​ហើរ​ត្រង់​ពី​មូស្គូ ​មក​កាន់​រាជ​ធានី​ភ្នំពេញ ​ដើម្បី​បង្ក​លក្ខណៈ

​ងាយ​ស្រួល​អោយ​ភ្ញៀវ​ទេសចរ​រុស្ស៊ី​បាន​មក​ទស្សនា​ ប្រទេស​កម្ពុជា​

កាន់​តែ​ច្រើន​ថែម​ទៀត​។ព្រម​ទាំង​ស្នើ​អោយ​វិនិយោគិន​ រុស្ស៊ី​បង្កើត​រោង​

ចក្រ​ផលិត​ជី​នៅ​កម្ពុជា​ផង​ដែរ​ ព្រោះ​ក្នុង​១​ឆ្នាំ​ៗប្រទេស​កម្ពុជា​បាន​ទិញ

​ជី​អ៊ុយ​អេយ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់​ពី​ប្រទេស​រុស្ស៊ី​ដើម្បី​បង្កើន​ផលិត​កម្ម

កសិ​កម្ម​នៅ​ក្នុង​ ប្រទេស​។ឯក​ឧត្តម​ A.V.Radkovបាន​ស្នើ​អោយ​ភាគី

​កម្ពុជា​បង្កើត​ក្រុម​ការ​ងារ​តាម​ផ្នែក​នីមួយ ​ៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​

ធ្វើ​ការ​ងារ​ជា​មួយ​គ្នា​អោយ​ទទួល​បាន​លទ្ធ​ផល ​ល្អ​ប្រសើរ​៕

No comments: