Thursday, January 26, 2012

ទូត​អ៊ីរ៉ង់​ចប់​អាណត្តិ​បង្ហាញ​ពី​ជំហរ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ថ្ងៃទី២៥-០១-២០១២ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ​៖ លោក​ សាយ៉េដ​ ចាវ៉ាដ​ ហ្គាវ៉ាម​ សាហ៊ីឌី​ (Sayed​ Javad Ghavam Shahidi) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ ដែល​ចប់​អាណត្តិ​ការទូត 

បាន​បញ្ជាក់​បា្រប់​ក្នុងសវនាការ​ជាមួយ​សម្ដេច​អគ្គមហាពញា​ចក្រី​ ហេង​

សំរិន​ ប្រធាន​រដ្ឋសភា​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី២៤​ ខែ​មករា​ថា​ បើ​ទោះ​

បី​ជា​លោក​បាន​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​ក្ដី​ ប៉ុន្តែ​លោក​នឹង​ខិតខំ​

ធ្វើ​យ៉ាង​ណា​បន្ត​ថែម​ទៀត​លើ​ទំនាក់​ទំនង​កិច្ច​ សហប្រតិបត្តិការ​រវាង​

អ៊ីរ៉ង់​ និង​កម្ពុជា​អោយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។លោក​ឯកអគ្គ​រដ្ឋទូត​បាន​លើកឡើង​ថា​ រដ្ឋសភា​កម្ពុជា​បាន​ដំណើរ​ការ​ងារ​យ៉ាង​ល្អ​ ហើយ​មាន

​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជម្រុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ចំពោះ​ប្រ

ទេស​ជាតិ​ ដោយ​ឡែក​តែ​ចំពោះ​ស្ថានការណ៍​នៅ​អ៊ីរ៉ង់​វិញ​កំពុង​រង​

សម្ពាធ​ការ​គាប​ សង្កត់​ពី​សហគមន៍​អឺរ៉ុប​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ 

ប៉ុន្តែ​អ៊ីរ៉ង់​នៅ​តែ​មាន​ជំហរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​អោយ​ដំណើរ​ការ​បាន​

ល្អ​ប្រសើរ​។ លោក​ សាយ៉េដ ចាវ៉ាដ ហ្គាវ៉ាម សាហ៊ីឌី​ ក៏​បាន​សុំការ

​អញ្ជើញ​សម្ដេច​ប្រធាន​រដ្ឋសភា​ជា​ផ្លូវ​ការ​សម្រាប់​ដំណើរ​​ ទស្សន

កិច្ច​នៅ​ប្រទេស​អ៊ីរ៉ង់​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ទ្វេរ​ភាគី​រវាង​សភា​

ទាំងពីរ​អោយ​កាន់​តែ​រឹង​ មាំ​ខ្លាំង​កា្ល​ឡើង​ថែម​ទៀត​។សម្ដេច​អគ្គ

មហាពញា​ចក្រី​ ហេង​ សំរិន​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លោក​ឯក

អគ្គ​រដ្ឋទូត​ដែល​ត្រូវ​បាន​តែង​តាំង​ ប្រចាំ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០០៧

​មកម្លេះ ហើយ​បាន​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​បើ​ទោះ​ជា​និវេស

នដ្ឋាន​ទូត​នៅ​ទីក្រុង​​ ហាណូយ​ក៏​ដោយ​ ក្នុងនោះ​លោក​បាន​ជម្រុញ​អោយ​ទំនាក់​ទំនង​មិត្តភាព​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រជាជន​ និង​ប្រទេស​ទាំងពីរ​កម្ពុជា​អ៊ីរ៉ង់​អោយ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង ​ពិសេស​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​នីតិបញ្ញតិ​ នីតិប្រតិបត្តិ​របស់​ប្រទេស​ទាំង​ពីរ​។

    ជាក់​ស្ដែង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១០​ លោក​ ម៉ូសេន​ គូខាន់​ ប្រធាន​ក្រុម​មិត្តភាព​អ៊ីរ៉ង់​ កម្ពុជា​ និង​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​រដ្ឋសភា​ពិគ្រោះ​យោបល់​អ៊ីរ៉ង់​ បាន​មក​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ ហើយ​នៅ​ខែសីហា​ ឆ្នាំ២០១០​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ ការ​នៅ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​។

    ជាការ​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញ​របស់​លោក​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ ឥស្លាម​អ៊ីរ៉ង់​ សម្ដេច​បាន​ទទួល​ការ​យល់​ព្រម​ចំពោះ​ការ​អញ្ជើញ​នេះ​ ហើយ​នឹង​ជ្រើស​រើស​យក​ពេល​វេលាណា​មួយ​សម​ស្រប​ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អ៊ីរ៉ង់​។ សម្ដេច​បាន​បន្ត​ថា​ ប្រទេស​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​ចំនួន​៣​លើ​កិច្ច​ សហប្រតិបត្តិការ​ទ្វេរ​ភាគី​នៅ​ឆ្នាំ​២០១០​ ទី១​ស្ដីពី​ការ​យោគ​យល់​គ្នា​លើ​ការ​លើក​លែង​ទិដ្ឋាការ​ការទូត​ និង​ផ្លូវ​ការ​ ទី២​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេរភាគី​ និង​ទី៣ស្ដីពី​ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​កាត​ និង​ជំនួយ​បច្ចេកទេស​៕

No comments: