Thursday, January 26, 2012

៣​នាក់​ស្លាប់​និង​របួស​ច្រើន​នាក់​ពេល​ចូល​ឆ្នាំ​ចិន​នៅ​ថៃ

ថ្ងៃទី២៥-០១-២០១២: ព័ត៌មានអន្ដរជាតិៈ ដកស្រង kpt-news.com
ថៃ ៖ ​កាលពី​ថ្ងៃ​អង្គា​រ៍ ប៉ូលិស​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​បាត់​បង់
ជីវិត​ និង​មនុស្ស​ចំនួន​៤០​នាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅ​ពេល​ដែល​ដុត​កាំជ្រួច​ ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​នៅ​ក្នុង​ប្រទេស​ថៃ​ ភាគ​ខាងជើង​ទីក្រុង​បាំង​កក។​
រន្ទះភ្លើង​នៃ​ការផ្ទុះ​កាំជ្រួច​បាន​ផ្ទុះ​ចុះក្រោម​ទៅ​ចំ​អ្នកភូមិ ខាងក្រោយ​វត្ត​មួយ​ដែល​រៀបចំ​ពិធី
បុណ្យ​ចូលឆ្នាំ​ចិន​នៅក្នុង​ខេត្ត សូ​ផាន​បូរី ភាគ​ខាងជើង​ទីក្រុង​បាំង​កក ដែលជា​កន្លែង​មន្ត្រី​ចូល
រួម​រៀបចំ​ពិធី។លោក រី​រ៉ា បុត្រ​ផូ (ReeraButrpho)អធិការ​ប៉ូលិស​ប្រចាំ​មូលដ្ឋាន​បាន​និយាយថា

“យើង​គិតថា​ការផ្ទុះ​នោះ​ជា​ឧបទ្ទវហេតុ។ កាំជ្រួច​ស្ថិតក្រោម​ការគ្រប់គ្រង ប៉ុន្តែ​យើង​នៅតែ​
មានការ​ធ្វេស​ប្រហែល​ខ្លះ។គាត់​បន្ថែមថា អ្នក​ដែល​បាន​បាត់​បង់ជីវិត និង​អ្នករងរបួស​ស្ថិតក្នុង​ចំណោម​អ្នកចូលរួម​កម្សាន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នោះដែរ។រូបភាព​ដែល​ផ្សាយ​ចេញ​
តាម​ទូរទស្សន៍​បាន​បង្ហាញថា ផ្ទះសម្បែង និង​ជនរងគ្រោះ​នៅ​ជិត​កន្លែង​ប្រារព្ធ​ពិធី អីចឹង​ហើយ​
បាន​ជាមាន​គ្រោះថ្នាក់​បែបនេះ ហើយក៏​ប្រញាប់​នាំយកទៅ​មន្ទីរពេទ្យ។
ទូរទស្សន៍​TNNរបស់​ថៃ បាន​រាយការណ៍​ថា អ្នកស្លាប់៣នាក់​គឺ​ស្ថិតក្នុង​ក្រុម​អ្នក​ដុត​កាំជ្រួច
ហើយ​អ្នករបួស​ម្នាក់ទៀត​ស្ថិតក្នុង​ស្ថានភាព​ដ៏​អាក្រក់។សាក្សី​ម្នាក់​នាង KrianeeKitpatបាន​
និយាយថា នាង​កំពុងតែ​ឈរ​នៅមុខ​ផ្ទះ​របស់​នាង នៅពេល​ឧបទ្ទវហេតុ​កើតឡើង។
នាង​និយាយ​ទាំង​រូបរាងកាយ​មាន​របួស​ព្រោះ​តែមាន​បំណែក​ទៅ​ប៉ះ​ខ្លួន​នាង​ ថា “ខ្ញុំ​បាន
ឃើញ​កាំ​ជ្រួ​បោះ​ពួច​មក​ចំ​ផ្ទះ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​រត់​ចូល​ក្នុងផ្ទះ។ព្រះ​តេជគុណ
SuranSahaideeជា​ព្រះសង្ឃ​គង់​ក្នុង​វត្ត​នោះបាន​សង្ឃ​ដិ​កា​ថា ឧបទ្ទវហេតុ​នោះបាន​កើតមាន​
ចំពេល​ដុត​កាំជ្រួច​វគ្គ​ទី​បី។អភិបាលខេត្ត សូ​ផាន​បូរី លោក​ SomskPhuresesrisak​មានប្រសាសន៍
ថា​ គាត់​បាន​បញ្ជា​ឲ្យ​រៀបចំ​តង់​នៅ​ជិត​តំបន់​អ្នកភូមិ ដែល​មានផ្ទះ​អ្នកស្រុក​ប្រមាណ​១០០ខ្នង
ប៉ុន្តែ​គាត់​មិនបាន​ផ្តល់ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ចំនួន​មនុស្ស​ដែល​ ចូលរួម​ទេ។គាត់​និយាយ
ថា ​“មនុស្សម្នា​អត់​ចង់​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគាត់​ទេ ពីព្រោះ​ពួកគាត់​ព្រួយ​បារ​ម្មណ៍​ពី​ទ្រព្យ
សម្បត្តិ​របស់​ពួកគាត់។ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​នេះ​ត្រូវបាន​អញ្ជើញ​ ចូល
រួម​ជាគ​ណះ​អធិបតី​ដោយ ឧ​ប​នាយ​ដ្ឋ​មន្ត្រី​ថៃ​លោក ChumpoSilpa-archaនិង​បងប្រុស​របស់គាត់
​លោក BanharnSilpa-arch ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ។ថៃ​ក៏​ជា​ប្រទេសមួយ​ដែលមាន​ប្រជា
ជន​ចិន​យ៉ាងច្រើន ហើយ​បាន​ចូលរួម​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដែលជា​ឆ្នាំ​នាគ​ទូទាំងប្រទេស៕

No comments: