ថ្ងៃបុណ្យចូលឆ្នាំចិនតំបន់រមណីយដ្ឋានភ្នំបូកគោឆ្នាំនេះមានភ្ញៀវទេសចរកើនឡើងជាងឆ្នាំ២០១០-២០១១
ថ្ងៃទី២៦-០១-២០១២: ដកស្រង
kpt-news
កំពត ៖ តំបន់រម្មណីយដ្ឋានឧទ្យានជាតិបូកគោឆ្នាំនេះទទួលភ្ញៀវទេសចរបាន កើនឡើងជាងឆ្នាំ២០១១ ថ្ងៃឱកាសបុណ្យចូលឆ្នាំចិនវៀតណាមដែលជាប្រពៃណីតាំងពីបុរាណមកអ្នក ដែលមានខ្សែស្រឡាយគេតែងតែប្រព្រឹត្តតៗគ្នា ហើ
យគេបានសង្កេតឃើញថាថ្ងៃបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី
២៣ ដល់ថ្ងៃទី២៦ឆ្នាំ២០១២នេះសម្រាប់រមណីយដ្ឋានតំបន់បូកគោមានភ្ញៀវ សម្រុកឡើងទៅកំសាន្តលេងលំហើយកាយ ហើយក៏ជាខេត្តមួយមានសក្ដានុពលខាងវិស័យទេសចរបានទាក់ទាញភ្ញៀវ ទេសចរគ្រប់ទិសទីចាប់អារម្មណ៍យ៉ាងខ្លាំងជាងគេតាមបណ្ដាលខេត្តនានា។
លោក ស៊យ ស៊ីណូ បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាចំពោះភ្ញៀវទេសចរដែលបានមកកំសាន្ត ថ្ងៃបុណ្យចូលឆ្នាំចិន ឆ្នាំនេះចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ខែមករាឆ្នាំ
២០១២ ឆ្នាំនេះមក រយៈពេល៣ថ្ងៃកន្លងមកនេះ សម្រាប់ខេត្តកំពតឆ្នាំនេះទទួលបានភ្ញៀវទេសចរបានប្រមាណជិត១០ម៉ឺននាក់ ភ្ញៀវដែលបានមកកំសាន្តលេងតាមតំបន់រមណីយដ្ឋានក្នុងខេត្តកំពតថ្ងៃ ចូលឆ្នាំចិន។
លោក ស៊យ ស៊ីណូ បានឲ្យដឹងទៀតថាចំនួននេះបើយើងប្រៀបធៀបទៅនឹងបុណ្យអុំទូកនិង ចូលឆ្នាំចិនក្នុងឆ្នាំ
២០១០វិញគឺភ្ញៀវទេសចរបានកើនឡើងរហូតដល់
២៥ភាគរយ ចំនួននេះកើនឡើងជាងឆ្នាំមុន។ដូច្នេះ
ភ្ញៀវទេសចរក្នុងថ្ងៃបុណ្យចូលចិនឆ្នាំនេះខេត្តកំពតទទួលបាន ភ្ញៀវទេសចរមកកំសាន្តលើតំបន់រម្មណីយ
ដ្ឋានភ្នំបូកគោកចាប់ពី ថ្ងៃទី២៣មានចំនួនភ្ញៀវទេសចរ
១៨៥៩៩នាក់រថយន្តមានចំនួន១៥០០គ្រឿង ម៉ូតូមានចំនួន៣៦០គ្រឿងប៉ុណ្ណោះ។ថ្ងៃទី២៤រថយន្តមានចំនួន២២៨០គ្រឿង ម៉ូតូ៥៥០គ្រឿងភ្ញៀវទេសចរមានចំនួន២៩០០នាក់ថ្ងៃទី២៥រថយន្តមាន ចំនួន១៦៤៥គ្រឿងម៉ូតូ៣៨០គ្រឿងភ្ញៀវបរទេសមានចំនួន៦៧៥នាក់ភ្ញៀវ អន្តរជាតិមានចំនួន៦៧៥នាក់ម៉ូតូមានចំនួន៨៤៨គ្រឿងសរុបទាំងថ្ងៃនេះផង ដែលប្រហែល៩២៦២៦គ្រឿង។
លោក ស៊យ ស៊ីណូ បានបន្តថា ឆ្នាំមុនភ្ញៀវទេសចរបន្តនាំគ្រួសារមកកំសាន្តលេងលើកំពូលភ្នំបូកគោ ណាមួយតំបន់ឧទ្យាជាតិព្រះមុនីវង់បូកគោមានខ្យល់អាកាសធាតុបរិសុទ្ធ យើងអាចមើលពីកំពូលភ្នំចុះមកក្រោមឃើញទិដ្ឋភាពព្រៃដ៏ស្រស់បំព្រង ចំរុះពណ៌ដោយធម្មជាតិក្នុងទឹកដីខេត្តកំពត។លោក ស៊យ ស៊ីណូ ប្រធានមន្ទីរទេសចរបានមានប្រសាសន៍ទៀតថាទោះជាយ៉ាងក្តីលោកក៏សូម អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់មកសម្រាកកម្សាន្តលេងនៅខេត្តកំពត ក៏ដូចជាតំបន់រមណីយដ្ឋានឧទ្យាជាតិបូកគោក្នុងពេលចូលឆ្នាំចិននិង ចូលឆ្នាំខ្មែរក៏ជិតមកដល់ហើយបើបានមកលេងសូមកុំឲ្យមានការប្រជែង គ្នាពេលឡើងពេលចុះមកវិញ សូមមានការប្រុងប្រយ័ត្នផងដែរជៀសវាងមានកើតឧបទ្ទវហេតុណាមួយដោយ យថាហេតុ៕
No comments:
Post a Comment