Friday, January 27, 2012

ដើរ​មក​ពី​មើល​គេ​រាំ​ធុង​បាស់​ត្រូវ​ម៉ូតូ​​បុក​ពី​ក្រោយ​​ប្រេះ​លលាដ៍​ក្បាល និង​​ឈាម​កក​ក្នុង​ខួរ​ក្បាល​

ថ្ងៃទី២៦-០១-២០១២: ដកស្រង kohsantepheapdaily

ខេត្តកំពត ៖ ​​បុរស​ម្នាក់​រង​របួស

ក្បាល​​ធ្ងន់​ធ្ងរ​រហូត​លែង​មាន​

សង្ឃឹម​ប្រពន្ធ​កូន​ បម្រុង​យក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​​បុរស​​នោះ​​ដើរមក​ពី​មើល​គេ​រាំ​ធុងបាស់​ក្នុងភូមិ​ត្រូវ​ម៉ូតូ ​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​សន្លប់​ស្ដូកស្តឹង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ មក​រា នៅ​ចំណុច​ភូមិ​ត្នោត ឃុំ​ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ ។
ជន​រង​គ្រោះ​ឈ្មោះ​ញ៉ៃ សំបូរ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាំង ស្រុក ទឹក​ឈូ។ តាម​ការ​ឱ្យ​ដឹង​ពី​ស្ដ្រី​ឈ្មោះ​សៅ ស្រឿ​យ អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​​បាន​ដើរ​ត្រឡប់​មក​ពី​មើល​គេ​រាំ​ធុងបាស់​នៅ ​ជិត​ភូមិ​។ លុះ​ដើរ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​​ឌ្រីម​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ បើក​បរ​ដោយ​បុរស​ម្នាក់​ជិះ​មក​បុក​ជន​រង​គ្រោះ​ពី​ក្រោយ​ពេញទំហឹង​​ខ្ទាត​​ ទៅលើ​ចិញ្ចើម​ផ្លូវ​បណ្តាលឱ្យ​​ដួល​សន្លប់​ស្ដូកស្ដឹង​តែម្តង​ ។ ភ្លាមៗ​នោះ​បុរស​ជា​អ្នក​បើក​ម៉ូតូ​បាន​ចុះ​ទៅ​ជួយ​រឹត​ទ្រូង​ជន​រង​គ្រោះ​ តែ​​មិន​បានដឹង​ខ្លួន​វិញ​ទេ ។ ប្រភព​ដដែល​បន្ដ​ទៀត​ថា ខណៈ​កំពុង​តែ​រឹត​​នោះ​ស្រាប់​តែ​ឈ្មោះ​ហេង ភេទ​ប្រុស ត្រូវជា​មិត្ដភក្ដិ​កូន​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់ក៏​ចុះ​ទៅ​មើល​ហើយ​ ស្រែក​ហៅ​ឱ្យ​គេ​​​ជួយ​​ជន​រង​គ្រោះ ចំណែក​បុរស​ជា​អ្នក​បង្ក​ឃើញ​ដូច្នេះ​ឆ្លៀត​ឱកាស​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។ក្រោយ​កើតហេតុ​​ជន​រង​គ្រោះ​ត្រូវ​ក្រុម គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដ​​តែ​សភាព​ធ្ងន​់ធ្ងរ​ពេក​ ក៏​បញ្ជូន​បន្ត​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ៕

No comments: