ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រង www.bayontv.com.kh/news
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភានៃព្រះ
រាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះទំនាក់
ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេសកាន់តែត្រូវ
បានពង្រឹងនិងពង្រីកលើគ្រប់ វិស័យ ទាំងលើវិស័យយោធា ការបរទេស ពាណិជ្ជកម្ម អប់រំ សុខាភិបាល ជាដើម ។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងជំនួបសវនាការជាមួយ
លោក MARK GOODING ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំ
កម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១២នេះនៅវិមានរដ្ឋសភា ដោយ
សម្តេចប្រធានសភាបានបញ្ជាក់ថា ជាក់ស្តែងលើវីស័យពាណិជ្ជកម្មក្នុងឆ្នាំ២០១០កន្លងមកនេះកម្ពុជា បាននាំចេញទៅអង់គ្លេសប្រមាណជាង២៣៥ពាន់លានដុល្លារអាមេរិក ឯការនាំចូលពីអង់គ្លេសគឺជាង៦លានដុល្លារអាមេរិក។
សម្តេចបន្តថាពាក់ព័ន្ធនឹងជំនួយចំពោះកម្ពុជាអង់គ្លេសនៅបន្ត ផ្តល់ដល់ការគាំទ្រក្នុងវិស័យសុខាភិបាលនិងគំរោងការវិភាគភាព ក្រីក្រ និងស្ថិតិ ការបោសសំអាតមីន និងការប្រែប្រួល ធាតុអាកាសរហូតដល់ឆ្នាំ២០១៣។ ជាងនេះទៀតនៅក្នុងវេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៅ ភ្នំពេញកាលពីថ្ងៃទី២-៣ខែមិថុនាឆ្នាំ២០១០ អង់គ្លេស បានសន្យាផ្តល់ជំនួយដល់កម្ពុជាពីឆ្នាំ ២០១០ដល់ឆ្នាំ២០១២នូវទឹកប្រាក់ជាង៦៤លានដុល្លារអាមេរិក។ ការបណ្តុះបណ្តាលធនធានមនុស្ស និស្សិតកម្ពុជាបានទៅសិក្សានៅអង់គ្លេសចំនួន៦០នាក់ ហើយបច្ចុប្បន្នមានចំនួន៣៥នាក់កំពុងបន្តការសិក្សា ថ្នាក់បណ្ឌិត អនុបណ្ឌិត និងមុខជំនាញផ្សេងៗ។
សម្តេចមានជំនឿជាក់ថា ក្នុងតួនាទីជាទូតប្រចាំកម្ពុជា សង្ឃឹមថានឹងបន្តសហការល្អជាមួយស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិព្រមទាំងបណ្តាក្រសួងនានារាជធានីខេត្ត ក្រុងទូទាំងប្រទេសកម្ពុជាដើម្បីជំរុញអោយទំនាក់ទំនង ចំណងសាមគី្គភាព មិត្តភាព ពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជននិងប្រទេសយើងទាំង ពីរកម្ពុជា-ចក្រភពអង់គ្លេសបានកាន់ល្អប្រសើររឹងមាំថែមទៀត។
លោក MARK GOODING បានជំរាបជូនសម្តេចអគ្គមហាពញាចក្រីហេង សំរិន ផងដែរថាលោកមានការពេញចិត្តដោយបានឃើញ រាជរដ្ឋាភិបាលចក្រភពអង់គ្លេសនិងរាជរដ្ឋាភិបាលកម្ពុជាមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើបីចំណុច សំខាន់ៗដើម្បីអភិវឌ្ឍន៍កម្ពុជា ទី១គឺខាងផ្នែកពាណិជ្ជកម្ម ខាងផ្នែកវិនិយោគធ្វើយ៉ាងណាឲ្យអ្នកវិនិយោគិនពីចក្រភពអង់គ្លេសមក កម្ពុជាបានច្រើន ដើម្បីជួយកម្ពុជា ទី២គឺជំរុញយ៉ាងណាឲ្យទេសចរណ៍មកទស្សនានៅកម្ពុជាបានច្រើនដើម្បី ប្រភពចំណូលនិងជាផលប្រយោជន៍ដល់ប្រជាជន ទី៣អង់គ្លេសក៏ជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់ជាមួយកម្ពុជាលើវិស័យ ជាច្រើនទៀត។ក្នុងនាមលោកជាទូតថ្មីលោកថានឹងខិតខំបន្ថែមទៀតដើម្បីឲ្យ កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចក្រភពអង់គ្លេសកាន់តែរីក ចំរើនថែមទៀត។ លោកបានសុំការគាំទ្រពីសម្តេចផងដែរ ដើម្បីជួយជាអនុសាសន៍ឬជួយគាំទ្រយ៉ាងណាឲ្យបេសកកម្មការទូតរបស់ លោកនៅកម្ពុជាទទួលបានជោគជ័យ៕
No comments:
Post a Comment