ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រងkpt-news.com
ភ្នំពេញ៖ ក្រៅពីសាច់ជ្រូកនិងជ្រូកខ្វៃ មាន់គឺជាតំរូវ
ការដ៏ចាំបាច់បំផុតសំរាប់ប្រជាជនចិននិងកូនកាត់
ចិនដែលត្រូវតែទិញយកទៅសែន នៅក្នុងឱកាស
បុណ្យចូលឆ្នាំប្រពៃណីចិន។តាមការកត់សម្គាល់មាន់រស់ ដែលមាន
តំលៃថ្លៃជាងពីរដង បើប្រៀបធៀបទៅហ្នឹងថ្ងៃបុណ្យចូលឆ្នាំចិន និង
ថ្ងៃធម្មតា។ លោកគឹម នលក្ខណ៍ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនស៊ីភី
កម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ពីរ ទៅបីថ្ងៃកំឡុងពេលចូលឆ្នាំ
ចិនមាន់រស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវគេសំរុកដឹកចូលមកក្នុងទី
ផ្សារ និងទីប្រជុំជននានា ក៏ប៉ុន្តែគេពុំមានព័ត៌មានច្បាស់លាស់ថា
តំរូវការនោះមានបរិមាណប៉ុណ្ណានោះទេ។ដោយឡែកក្រុមហ៊ុន
ស៊ីភីដែលអាចគ្រប់គ្រងទិន្នន័យទីផ្សារបាននោះ គឺការលក់មាន់ស្រែ
រស់នៅក្នុងថ្ងៃចូលឆ្នាំចិនគឺស្មើនឹងពីរដង បើប្រៀបធៀបទៅហ្នឹងថ្ងៃធម្មតា។
ជាមួយគ្នានេះការព្រួយបារម្ភរបស់អាជ្ញាធរក៏កើតមានឡើងដែរដោយសារ មានការសំរុកនាំសត្វមាន់រស់ចូលទីក្រុងនិងទីប្រជុំជនច្រើន ដោយអាជ្ញាធរពេទ្យសត្វបានចាត់ការយ៉ាងម៉ត់ចត់ដើម្បីត្រួតពិនិត្យ មើលគ្រប់ច្រកចេញចូលដែលចរាចរណ៍សត្វស្លាបមានមាន់ ទា ជាដើម ដើម្បីការពារខ្លាចមានការឆ្លងជំងឺផ្តាសាយបក្សី។សូមបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ កុមារាម្នាក់នៅក្នុង
ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយជំងឺផ្តាសាយបក្សី បន្ទាប់ពីរូបគេបានឆ្លងជំងឺនេះកាលពីដើមខែមករាកន្លងទៅនេះ ជាហេតុធើ្វឲ្យក្រុមមុន្ត្រីបសុពេទ្យបង្កើនការប្រុងប្រយ័ត្នកាន់ តែខ្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែលមានការប្រើប្រាស់ មាន់ ទា ច្រើនបំផុតនោះ៕
No comments:
Post a Comment