ថ្ងៃទី២៧-០១-២០១២: ដកស្រងwww.bayontv.com.kh/news
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១២ បានដឹកនាំកិច្ចប្រជុំ
មួយ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិ
វឌ្ឍ ទេសចរណ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍ ក្នុងគោល
បំណងសម្រិតសម្រាំងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍវិស័យនេះ
បន្ថែមទៀត មុននឹងត្រូវដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីសុំការអ
នុម័តនោះ។ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ធ្លាប់បានប្រ
ជុំពិគ្រោះយោបល់ ជាមួយឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិរួចម្តង
មកហើយ កាលពីខែមេសា ឆ្នាំ ២០១១ និង បានប្រមូលមតិយោ
បល់ពីសាធារណ ជន តាមរយៈការរៀបចំសិក្ខាសាលាមួយ កាល
ពី ខែវិច្ឆិកា ឆ្នាំ ២០១១ កន្លងមក។វិស័យទេសចរណ៍ ដែលមាន
លក្ខណៈជាប្រព័ន្ធ គឺជាអាទិភាពមួយ ដែលបានកំណត់នៅក្នុង
យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។ វិស័យទេសចរណ៍
មានសារៈសំខាន់ក្នុងការរួមចំណែក កសាងសេដ្ឋកិច្ច សង្គម
ផ្តល់ឱកាសការងារ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ
និង កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ទេសចរណ៍ត្រូវ
បានកំណត់ថា ជា«មាសបៃតង»ជាផ្នែកសំខាន់នៃសេដ្ឋ កិច្ចបៃ
តង ដែលចំណូលពីវិស័យនេះត្រូវបានចាក់ចូលភ្លាមៗទៅក្នុង
ចរន្ត សេដ្ឋកិច្ចជាតិ ជំរុញកំណើន ផលិតផលក្នុងស្រុក(GDP)និង
ធ្វើឲ្យមានលំនឹងជញ្ជីងពាណិជ្ជកម្មផងដែរ។
ចក្ខុវិស័យចម្បង នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍
គឺជំរុញការអភិវឌ្ឍទេសចរណ៍ កម្ពុជា ដែលជាទេសចរណ៍វប្បធម៌
និង ធម្មជាតិ ប្រកបដោយការទទួលខុសត្រូវ និង និរន្តរភាព។ជា
មួយគ្នានេះត្តូវជំរុញឧត្តមភាពប្រកួតប្រជែង និង លើកកម្ពស់កិត្យា
នុភាពកម្ពុជា ព្រមជាមួយនេះ ការ អភិវឌ្ឍទេសចរណ៍ត្រូវធានា
គ្រប់គ្រងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន នៃទេសចរណ៍ លើសេដ្ឋ
កិច្ច វប្ប ធម៌ សង្គម និង បរិស្ថានផងដែរ។ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍បានកំណត់យកឆ្នាំ ២០២០ ជាឆ្នាំគោល ដើម្បីទាក់ ទាញទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាឲ្យបានប្រមាណ ៧ លាននាក់
និង ធ្វើឲ្យកម្ពុជាត្រូវបាន ទទួលស្គាល់ថា ជាគោលដៅទេសចរណ៍
លំដាប់ពិភពលោកប្រកបដោយភាពកក់ក្តៅ ដែលតាមការ ប៉ាន់
ប្រមាណតាមគោលដៅទេសចរណ៍នេះ នៅឆ្នាំ ២០២០ កម្ពុជានឹង
ទទួលចំណូលទេសចរណ៍ប្រ មាណជា ៥ ពាន់លានដុល្លារសហរ
ដ្ឋអាមេរិក។ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍នេះបានផ្តោត
លើទិសដៅអាទិភាព ចំនួន ៦ គឺ១ ការ អភិវឌ្ឍផលិតផលទេសច
រណ៍ ២ ការសិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍ ៣ ការតភ្ជាប់
និង សម្រួលការធ្វើដំណើរ ដឹកជញ្ជូនទេសចរណ៍ ៤ ប្រព័ន្ធសុវត្ថិ
ភាពទេសចរណ៍ និង ការគ្រប់គ្រងផលប៉ះ ពាល់ ៥ ប្រព័ន្ធច្បាប់
និង យន្តការគ្រប់គ្រង និង ទី៦ គឺការអភិវឌ្ឍធនធានមនុស្ស៕
No comments:
Post a Comment