Tuesday, January 31, 2012

​គ្រឿងចក្រ​បំពាក់​ម៉ាស៊ីន​ច្រូតស្រូវ​ថយក្រោយ​កិន​បុរស​ម្នាក់​ស្លាប់​

ថ្ងៃទី២៧-០១-២០១២: ដកស្រnokorwatcenter.com

ខេត្ដតាកែវ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​កាលពី​ម៉ោង​៤​និង​១៥​នាទី​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ស្វាយ​ពារ​ ឃុំ​អង្កាញ់​ ស្រុក​ព្រៃកប្បាស​ ខេត្ដ​តាកែវ​ ខណៈ​ដែល​គ្រឿងចក្រ​បំពាក់​ម៉ាស៊ីន​ច្រូតស្រូវ​ថយក្រោយ​កិន​ពីលើ​ ។​លោក​

អនុសេនីយ៍ទោ​ មឿង​ នី​ មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​អង្កាញ់​បានឱ្យ​ដឹង​ថា​ បុរស​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ឈុំ​ កប​ អាយុ​៤១​ឆ្នាំ​ មាន​ប្រពន្ធ​និង​កូន​៣​នាក់​ក្នុង​បន្ទុក​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​តា​មូង​ ឃុំ​ ព្រៃ​ផ្គាំ​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​ ។​លោក​មេ​ប៉ុស្ដិ៍​បាន​បន្ដ​ថា​ តាម​ការ​ចុះ​ត្រួត

ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ សាក្សី​បាន​បំភ្លឺ​ថា​ មុន​ពេល​កើតហេតុ​គ្រឿងចក្រ​ច្រូតស្រូវ​បាន​និង​កំពុង​ច្រូតស្រូវ​ ហើយ​មាន​អ្នក​ភូមិ​ច្រើន​នាក់​បាន​នាំ​គ្នា​ដណ្ដើម​ចំបើង​ពី​ខាងក្រោយ​ រថយន្ដ​ ។​ នៅ​ពេល​គ្រឿងចក្រ​ច្រូត​បាន​បើក​ថយក្រោយ​ពួក​គាត់​នាំ​គ្នា​រត់​ចេញ​ នៅ​សល់​តែ​បុរស​រង​គ្រោះ​ម្នាក់​ត្រូវ​អ្នក​ផ្សេង​ជាន់​ជើង​ បណ្ដាល​ឱ្យ​គាត់​ដួល​ហើយ​ក៏​ត្រូវ​គ្រឿង​ចក្រ​ថយ​កិន​ពីលើ​តែ​ម្ដង​ ។​ លោក​សុខ​ ភី​ន​ អាយុ​៤៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ផ្សារ​ជ្រែ​ ឃុំ​អង្កាញ់​ បានឱ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​ឱ្យ​តែ​មាន​ម៉ាស៊ីន​ច្រូតស្រូវ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តែងតែ ​នាំ​គ្នា​ដណ្ដើម​យក​ចំបើង​ដើម្បី​ទុក​ឱ្យ​គោ​ស៊ី​ ។​ លោក​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ខាងលើ​ក៏​ពិបាក​នឹង​បន្ទោស​អ្នកបើកបរ​គ្រឿងចក្រ​ ច្រូតស្រូវ​នេះ​ដែរ​ ព្រោះ​រាល់​លើក​អ្នកបើកបរ​តែងតែ​ហាម​ឃាត់​មិន​ចង់ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ ដណ្ដើម​ចំបើង​ដែល​នាំ​ឱ្យ​គាត់​ពិបាក​ច្រូតកាត់​ ប៉ុន្ដែ​អ្នក​ភូមិ​ចេះ​តែ​ព្យាយាម​ធ្វើ​ដោយ​មិន​ខ្លាច​មាន​គ្រោះថ្នាក់​សោះ​ ទើប​ពេល​នេះ​កើត​មាន​បញ្ហា​អាក្រក់​យ៉ាង​ដូច្នេះ​តែ​ម្ដង​ ។​ លោក​មេ​ប៉ុស្ដិ៍​មឿង​ នី​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​

ត្រូវ​គ្រឿងចក្រ​កិន​បណ្ដាល​ឱ្យ​បែកក្បាល​ចេញ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​ ។ ក្រោយ​ពី​កើតហេតុ​ និង​ក្រោយ​ពី​ពិនិត្យ​សាកសព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​ដំណោះស្រាយ​នាំ​ឱ្យ​បុរស​រង​គ្រោះ​ស្លាប់​នៅឡើយ​ទេ​ ប៉ុន្ដែ​តាម​មន្ដ្រី​នគរបាល​អធិការ​ស្រុក​ព្រៃ​កប្បាស​បានឱ្យ​ដឹង​ថា​ ម្ចាស់​គ្រឿងចក្រ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​ចរចា​គ្នា​ដើម្បី​ បញ្ចប់​បញ្ហា​ ៕

No comments: