ថ្ងៃទី២៧-០១-២០១២: ដកស្រងkohsantepheapdaily.com.kh
ខេត្តព្រះសីហនុ ៖ យុវជនមា្នក់ត្រូវបាន
នគរបាលស្រុកព្រៃនប់ចាប់ឃាត់ខ្លួន
បញ្ជូនទៅកាន់ ស្នងការដ្ឋានខេត្តព្រះ
សីហនុ ដោយជាប់ចោទពីបទរំលោភ
សេពសន្ថវៈ កាលពីវេលាម៉ោង២និង
៣០នាទីរសៀល ថ្ងៃទី២៥ មករា ២០១២
នៅចំណុចឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។លោកវរសេនីយ៍
ត្រីហ៊ីង ចាន់រិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បានឲដឹងថា យុវជន
ដែលត្រូវឃាត់ខ្លួននេះឈ្មោះសោម វណ្ណរិទ្ធ ហៅចំរើន អាយុ២១ឆ្នាំ
មានទីលំនៅត្រង់ចំណុចឃាត់ខ្លួនខាងលើជាប់ចោទថា បានរំលោភ
សេពសន្ថវៈរហូតបានសម្រេចទៅលើស្រីម្នាក់ឈ្មោះ ថ.គ.ល អាយុ
១៩ឆ្នាំ មានទីលំនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមចម្លើយរបស់
ជនសង្ស័យខាងលើបានសារភាពប្រាប់នគរបាលថា មុនពេលឃាត់ខ្លួន
មួយថ្ងៃ គឺនៅថ្ងៃទី២៤ មករា ពេលព្រឹកខ្លួនបានណាត់ជួបគ្នាជាមួយនារី
ថ.គ.ល នៅក្នុងចម្ការដូងក្រអូបក្នុងភូមិស្មាច់ដែហើយពេលដែលជួបគ្នា
បានមួយសន្ទុះខ្លួនបានសុំនាងរួមរ័កតែនាងមិនព្រម ដោយថាខ្លាចខ្លួន
បែកចិត្ត ពេលនោះខ្លួនក៏មិនបង្ខំនាងដែរ។ ម៉ោងប្រហែលជាង២រ
សៀល ខ្លួននឹងនាងក៏និយាយត្រូវគ្នាក៏បានរួមរ័កគ្នាបានម្ដងមិនស៊ី ជម្រៅពេកទេ។ ជនសង្ស័យបានសារភាពបន្ថែមទៀតថា ពេលរួច
រាល់ខ្លួន និងថ.គ.ល ក៏នាំគ្នាចេញពីចម្ការដូង លុះពេលល្ងាចនាងក៏
សម្រេចចិត្តមិនទៅផ្ទះហើយគេងនៅក្យូសមួយ យប់ជាមួយបងប្អូន
ជីដូនមួយបីនាក់ទៀត ។ យប់នោះខ្លួនបានរួមរ័កជាមួយនាងបាន
សម្រេចបីដងគ្មាននរណាដឹង។លុះព្រឹកឡើងក៏បែកផ្លូវគ្នាទៅផ្ទះ
រៀងៗខ្លួន។ ពេលទៅដល់ផ្ទះបានបន្តិចក៏ត្រូវនគរបាលឃាត់ខ្លួន
តែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសុំទទួលខុសត្រូវ
រៀបការជាមួយនារីរង គ្រោះតាមប្រពៃណី តែខាងគ្រួសាររងគ្រោះមិនព្រម៕
No comments:
Post a Comment