ថ្ងៃទី២៧-០១-២០១២: ដកស្រង.bayontv.com.kh/news
សីហនុ៖ សិក្ខាសិលាស្តីពីការណែនាំ បែងចែកមុងជ្រលក់ថ្នាំជូនដល់
គ្រួសារប្រជាជនគោលដៅ និងប្រជាជនចល័ត ដែលប្រឈមទៅនឹង
ការចំលងជំងឺគ្រុនចាញ់ ជំហានទី២ ដែលរៀបចំដោយ មជ្ឈមណ្ឌល
ជាតិប្រយុទ្ធជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (CNM)
មានរយះពេល២ ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១២
នៅសណ្ឋាគាហ្គោលដិនស៊ី ខេត្តព្រះសីហនុ ដល់មន្រ្តីសុខាភិបាលមក
ពីបណ្ដាខេត្តចំនួន៧ រួមមាន៖ ខេត្តព្រះសីហនុ កំពត កោះកុង រតនៈគិរី មណ្ឌលគិរី និងខេត្តតាកែវ។លោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈ
មណ្ឌលជាតិប្រយុទ្ធនិង ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តបាណតសា
ស្រ្តបានកោតសរសើរចំពោះ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់
អាជ្ញាធរដែនដីវិស័យពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលបាន
ចូលរួមគាំទ្រកម្មវិធីជាតិ ប្រយុទ្ធជំងឺគ្រុនចាញ់អោយទទួលបានជោគ
ជ័យធ្វើអោយអត្រាចំនួនអ្នក ស្លាប់ដោយជំងឺគ្រុនចាញ់ត្រូវបានកាត់
បន្ថយ ១៥១ នាក់នាឆ្នាំ ២០១០ មកនៅ ៩៣ នាក់ នាឆ្នាំ ២០១១ គឺ
កាត់បន្ថយ ៣៨ ភាគរយ ។ដោយសារការថយចុះយ៉ាងលឿននេះ
ទើបឆ្នាំ ២០១១ ជាឆ្នាំគោលទី១ ដែលកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់
បានរួមចំណែកសំរេចមុនកាល កំណត់ នូវសូចនករស្នូលរបស់គោល
ដៅសហស វត្សឆ្នាំ ២០១១ សំរាប់ជំងឺនេះផ្ទាល់ក្នុង ៤ ឆ្នាំ មុនកាល
កំណត់ ហើយថែមទាំងបានរួមចំណែកសំរេចសូចនករស្នូលដទៃទៀត
ពិសេសការកាត់បន្ថយអត្រាស្លាប់មាតា កុមារផងដែរ ។លោកវេជ្ជបណ្ឌិត
បានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្តភូមិទាំងអស់អោយ យកចិត្តទុកដាក់ខិតខំជួយ
ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍បន្តទៀតដើម្បី
អោយពួកគាត់បានយល់កាន់តែច្បាស់ អំពីវិធានកាការពារជំងឺគ្រុនចាញ់
អោយគាត់មានការផ្លាស់ប្តូរឥវិយាបថ និងការអនុវត្តអោយបានត្រឹមត្រូវ
ដោយសំរានតែក្នុងមុងជ្រលក់ថ្នាំ ជាប្រចាំដើម្បីការពារជំងឺគ្រុនចាញ់
អោយមានប្រសិទ្ធិភាព៕
No comments:
Post a Comment