មនុស្យនាក់បានរងរបួសធ្ងន់ដោយសារតែរឺម៉ក់ម៉ូតូដឹកជ្រូកបុកពេញទំហឹង
ថ្ងៃទី២៦-០១-២០១២: ដកស្រង
kpt-news
កំពត ៖ ហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្ដាលឲ្យមនុស្សម្នាក់បានរង របួសយ៉ាងធ្ងន់បែកក្បាលត្រូវបានសម
ត្ថកិច្ចប៉ូលិសចរាចរក្រុងដឹកទៅ សង្គ្រោះនៅគ្លីនិកឯកជនភ្លាម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៧និង៤០នាទីថ្ងៃទី២៥ឆ្នាំ២០១២ត្រង់ចំណុចផ្លួវបំបែកម៉ាកេង ស្ថិតនៅក្នុងភូមិកំពង់បាលខាងជើង សង្កាត់កំពង់បាល ក្រុងកំពត ខេត្តកំពត។ បើតាមប្រភពព័ត៌មានមួយនៅកន្លែងកើតហេតុបានប្រាប់ឲ្យកម្ពុជាថ្មី ដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានបើកម៉ូតូស្ទេបមកពី ត្បូងយឺតៗឆ្លងផ្លូវខណៈពេលនោះស្រាប់តែមានរ៉ឺម៉កម៉ូតូដឹក ជ្រូក៤ទៅ៥ក្បាលបើកមកពីទិសខាងកើតយ៉ាងលឿនសម្រុកឡើងស្ពានក៏បុក ជនរងគ្រោះយ៉ាងពេញទំហឹងខ្ទាតចេញពីម៉ូតូបោកក្បាលទៅនឹងថ្នល់ស
ន្លប់ ត្រូវបានប៉ូលិសចរាចរក្រុងដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យ។ប៉ូលិសចរាចរក្រុងកំពតបានប្រាប់ឲ្យកម្ពុជា
ថ្មីដឹងថាជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនោះមានឈ្មោះ ទូច និគីរី ភេទប្រុសអាយុ៤៩ឆ្នាំបានរងរបួសបែកក្បាលរីឯជនបង្កហេតុបន្ទាប់ពីមាន ហេតុការណ៍នេះភ្លាមក៏បានរត់គេចខ្លួនបាត់បន្សល់ទុករ៉ឺម៉កម៉ូតូនិង ជ្រូក៤ក្បាលនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចយើងយកមកទុកនៅអធិកា ដ្ឋាននគរបាលក្រុងរងចាំម្ចាស់ជ្រូកចូលខ្លួនធ្វើកាលដោះស្រាយ តាមផ្លូវច្បាប់៕
No comments:
Post a Comment