Friday, January 27, 2012

ក្រុមហ៊ុន​វិនិយោក​របស់​កូរ៉េ​មាន​បំណង​ចង់​វិនិយោគ​លើវិស័យ​ធន​ធានរ៉ែ​ និង​ថាមពល​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​

ថ្ងៃទី២៦-០១-២០១២: ដកស្រងbayontv.com

ភ្នំពេញ​៖ នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា

ចក្រ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ កាលពី​ព្រឹកថ្ងៃទី​២៦​ ខែមករា​នេះ​ ឯកឧត្តម​ ជេយុន​ ហ៊្សិន​ (JAE YUN SHIN) ឯកអគ្គ​រដ្ឋទូត​ សំរាប់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​ រ៉ែ​ និង​លោហធាតុ​ នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​គោរព​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​ព្រះរាជា​ណាចក្រ​កម្ពុជា​នា​ពេល​នេះ ​ ដើម្បី​បញ្ជាក់​អំពី​បំណង​របស់​កូរ៉េ​ ដែល​ចង់​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ធនធានរ៉ែ​ និង​ប្រេង​កាត​នៅ​កម្ពុជា​។ឯកឧត្តម​បាន​គោរព​ជំរាប​ជូន​សម្តេច​ទៀត​ថា​ កូរ៉េ​បាន​សិក្សា​អំពី​ធនធាន​រ៉ែ​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ខេត្ត​តាកែវ​ និង​ខេត្ត​កំពង់ស្ពឺ​ ហើយ​នៅ​ពេល​ដែល​ធ្វើការ​សិក្សា​ចប់​ ឯកឧត្តម​សូម​គោរព​សុំ​ការ​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្តេច​តេជោ​នាយក​ រដ្ឋមន្ត្រី​ ដើម្បី​គាំទ្រ​អោយ​ក្រុម​ហ៊ុន​កូរ៉េ​ និង​បាន​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​តំបន់​ខាង​លើ​នេះ​។ ជាង​នេះ​ដែរ​ ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​សម្តេច​អគ្គមហាសេនា​បតីតេជោ​ មេត្តា​គាំទ្រ​ការ​សហការ​របស់​ក្រុម​ហ៊ុន​កូរ៉េ​ជាមួយ​ដៃ​គូ​កម្ពុជា​ ដើម្បី​ធ្វើ​អោយ​ការ​រុក​រក​ធ្វើ​អាជីវកម្ម​លើ​ធនធាន​រ៉ែ​នៅ​ក្នុង​ព្រះរាជា ​ណាចក្រ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​។ នេះ​គឺ​ជា​ការ​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ពី​សំណាក់​ឯកឧត្តម​ អៀង​ សុល្លែត​ ជំនួយ​ការ​ផ្ទាល់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​ជំនួប​ត្រូវ​បាន​បញ្ចប់​។មាន​ប្រសាសន៍​ឆ្លើយ​តប​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ស្វាគមន៍​ចំពោះ​បំណង​ដែល​ក្រុម​ហ៊ុន​កូរ៉េ​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ កម្ពុជា​ ក្នុង​ការ​រុករក​ និង​ធ្វើ​អាជីវកម្ម​ធនធានរ៉េ​ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​ថាមពល​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជំរាបជូន​អំពី​កង្វះ​ខាត​របស់​កម្ពុជា​លើ​ប្រព័ន្ធ​ ចែក​ចាយ​ថាមពល​ និង​បាន​ស្នើ​សុំ​អោយ​ឯកឧត្តម​ ជេយុន​ ហ៊្សិន​ ពាំនាំ​នូវ​ការ​ផ្តាំផ្ញើពី​សម្តេច​ ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ លីម្យុងបាក់​ និង​សូម​អោយ​ឯកឧត្តម​ប្រធានាធិបតី​ លីម្យុងបាក់​ មេត្តា​ពិនិត្យ​ផ្តល់​កម្ចី​ដល់​កម្ពុជា​ សំរាប់​យក​មក​ប្រើ​ប្រាស់​សាង​សង់​បណ្តាញ​ចែក​ចាយ​អគ្គិសនី​។ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ប្រេង​កាត​ សម្តេច​តេជោ​បាន​ណែ​នាំ​អោយ​ឯកឧត្តម​ ជេយុន ហ៊្សិន​ បន្ត​សហការ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​៕

No comments: