Friday, January 27, 2012

ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ក្នុង​ពិធី​ចូលឆ្នាំ​ចិន​-​វៀតណាម មាន ៩៤ ករណី ស្លាប់ ២៤ នាក់ របួស ១៧៦ នាក់

ថ្ងៃទី២៦-០១-២០១២: ដកស្រងcen.com
ភ្នំពេញ: អំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម រយៈពេល ៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២២ ដល់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១២ មាន​ករណី​គ្រោះថ្នាក់​ចរា
ចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩៤ ករណី​។ ចំនួន​នេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១១ មានការ​ថយចុះ ៩ ភាគរយ

​។ នេះ​បើតាម​ការអះអាង​ពី​មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១២​។​លោក​វរសេនីយ៍ទោ សុខ ណុប ប្រធាន​កា​រិ​ល័យ​នីតិវិធី នៃ​នាយកដ្ឋាន​ស​ណ្ឋា​ប់​ធ្នាប់ របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា “​ករណី​គ្រោះថ្នាក់​ចរាច

រណ៍ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម រយៈពេល ៤ ថ្ងៃនេះ មាន​ចំនួន ៩៤ ករណី​។ ក្នុងនោះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២៤ នាក់ រងរបួស​ធ្ងន់​ចំនួន ១០៧ នាក់ និង​របួសស្រាល ៦៩ នាក់​”​។​

​លោក សុខ ណុប បាន​ឲ្យ​ដឹង​បន្ថែមថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម នៅ​ឆ្នាំនេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១១ គឺមាន​ការថយចុះ ៩ ភាគរយ​។ ក្នុងនោះ ចំនួន​អ្នកស្លាប់​មានការ​ថយចុះ ១៧ ភាគរយ របួសធ្ងន់​ថយចុះ ៩ ភាគរយ និង​របួសស្រាល​មានការ​ថយចុះ ២៦ ភាគរយ​។​លោក​វរសេនីយ៍ទោ សុខ ណុប បាន​បញ្ជាក់ថា ភាគច្រើន​នៃ​គ្រោះថ្នាក់​នៅពេល​បុណ្យចូលឆ្នាំ​ចិន​នេះ បណ្ដាលមកពី​កត្តា​មនុស្ស ពោលគឺ​អ្នកបើកបរ​ស្រវឹងស្រា មាន​ចំនួន ២៥ ករណី បើកបរ​លើស​ល្បឿន​កំណត់ ២៤ ករណី មិន​គោរព​សិទ្ធិ​អាទិភាព​ចំនួន ១៩ ករណី មិន​ប្រកាន់​ស្ដាំ ៩​ករណី ប្រជែង​ស្ថានភាព​គ្រោះថ្នាក់ ៨ ករណី និង​កត្តា​ផ្សេងៗ ចំនួន ៩ ករណី​។​

​សូមរ​ម្លឹក​ថា របាយការណ៍​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​បង្ហាញថា នៅ​ឆ្នាំ​២០១១ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ទូទាំងប្រទេស ចំនួន ៥.០៩៦ ករណី​។ ចំណែក​ឆ្នាំ​២០១០ មាន​ចំនួន ៥.៥១៨ ករណី​។ ប៉ុន្តែ​ចំនួន​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១១ មាន​ចំនួន ១.៨៩៥ នាក់ និង​របួសធ្ងន់ ៤.៩៤៨ នាក់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១០ បាន​កើនឡើង​។ ឆ្នាំ​២០១០ មាន​អ្នកស្លាប់​ចំនួន ១.៦៤៦ នាក់​៕

No comments: