ផ្សាយថ្ងៃទី២៦-០១-២០១២: ដកស្រង kpt-news.com
កែប៖ គ្រោះថ្នាក់នឹកស្មានមិនដល់មួយបានកើត
ឡើងបណ្តាលឱ្យស្ត្រីម្នាក់រង របួសធ្ងន់ ខណៈពេល
ស្ត្រីរងគ្រោះនិងក្រុមគ្រួសារបបួលគ្នាជិះម៉ូតូដឹកកូនចៅ បំណងទៅលេង
ក្នុងរមណីយដ្ឋានខេត្តកែបតែមិនទាន់ទៅដល់គោលដៅផងស្រាប់តែ
មកជួបហេតុការណ៍អាក្រក់ដោយសារមានឆ្កែ១ក្បាលរត់ចូលម៉ូតូដួល
ប្រាវ តែម្តង។ ហេតុការណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ
៣៣ត្រង់ចំណុចមុខ មន្ទីរកិច្ចការនារី ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់
ព្រៃធំ ក្រុង-ខេត្តកែបវេលាម៉ោង៨និង៤១នាទីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ
២០១២ ។សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបគ្រោះ
ថ្នាក់គេឃើញម៉ូតូចំនួន៤គ្រឿងបានធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនបង្គួរ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វឆ្កែ១ក្បាលរត់ឆ្លងផ្លូវស្របពេល ម៉ូតូ១គ្រឿងម៉ាកសេ១២៥នៅពីមុខគេបង្អស់នោះទៅវ៉ាក់អ៊ើជាមួយនឹង ឆ្កែហើយគេចទៅណាក៍មិនរួចទើបទៅបុកសត្វឆ្កែមួយទំហ៊ឹងដួលប្រាវ តែម្តង។សាក្សីដដែលបានឱ្យដឹងទៀតថា ខណៈនោះអ្នកបើកបរជាស្ត្រីម្នាក់ដែលមានដឹកកូនក្រមុំនៅពីក្រោយនោះ ដួល២-៣ត្រឡប់របួសបែកឈាមជោកខ្លួនហើយកុំតែបានពាក់មួកការពារជាប់ ក្បាលជួយទប់កុំអីមិនធានាជីវិតនោះឡើយ ដោយភ្លាមៗនោះគេឃើញប៉ូលិសចរាចរមកជួយអន្តរាគមន៍ទាន់ពេលវេលាផងដែរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើងដោយសារអ្នកបើកបរម៉ូតូខ្វះភាពប្រុងប្រយ័ត្ន ថែមទាំងបាត់ភាពម្ចាស់ការខ្លួនឯងទៀតផង ហើយពេលសត្វឆ្កែរត់ឆ្លងផ្លូវក៏មិនបានទប់ជំហរឱ្យនឹង ទើបទាញចង្កូតដួលច្រងាប់ច្រងិលបោកក្បាលនឹងថ្នល់តែសំណាងល្អបានមួក ការពារសុវត្ថិភាពជួយទប់កុំអីវីវធំមិនខាន។ប៉ូលិសបានបន្តថា ស្ត្រីរងគ្រោះធ្វើដំណើរដឹកកូនស្រីទៅលេងក្នុងរមណីយដ្ឋានខេត្តកែប ឈ្មោះ លី ហ៊ាង អាយុ៤០ឆ្នាំមានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ស្ត្រីរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០១០ពាក់ស្លាកលេខ កំពត1A-1386ធ្វើដំណើរពីកើតទៅលិច។
បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូខាងប៉ូលិសក៏បានប្រគល់ទៅឱ្យប្តីស្ត្រីនោះដើម្បីយកទៅ ជួសជុល ព្រោះករណីគ្រោះថ្នាក់នេះបានបង្កឡើងដោយខ្លួនឯងថែមទាំងមិន បណ្តាលឱ្យប៉ះទង្គិចនឹងអ្នកដំណើរឯទៀតនោះទេ៕
No comments:
Post a Comment