ថ្ងៃទី២៦-០១-២០១២: ព័ត៌មានអន្ដរជាតិៈ ដកស្រងkpt-news.com
រដ្ឋាភិបាលនិងក្រុមសកម្មជនបរទេសមួយក្រុមបាននិយាយកាលពីថ្ងៃ
ពុធថា ការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យមនុស្សស្លាប់រវាងពួក ជនជាតិ
ភាគតិចទីបេ និងកងកម្លាំងសន្តិសុខចិនបានរាលដាលទៅដល់តំបន់
ទី២នៅក្នុងប្រ ទេសចិនភាគនិរតី។ក្រុម Free Tibel និយាយថា ជន
ជាតិទីបេ២នាក់ត្រូវបានគេសម្លាប់ និងច្រើននាក់ទៀតរបួសកាលពីថ្ងៃ
អង្គារនៅពេលកកកម្លាំងសន្តិសុខបាន ធ្វើការបាញ់រះទៅលើបាតុករ
មួយក្រុមនៅក្នុងស្រុកសេដានៅក្នុងតំបន់ ហ្កាន់ហ្ស៊ី ដែលមានការប្រទាញប្រទង់នយោបាយនៅក្នុងខេត្ត ស៊ីឈួន។ គេបានដកស្រង់សំ
ដីប្រភពព័ត៌មានក្នុងស្រុកនិយាយថា តំបន់នោះស្ថិតនៅក្រោមបំរាម
គោចរ។តាមរដ្ឋាភិបាលចិនបានឲ្យដឹងថា មនុស្សឥតសណ្ដាប់ធ្នាប់
មួយក្រុមបានសម្រុកចូលស្ថានីយប៉ូលិសនៅស្រុក សេដានិងធ្វើឲ្យ
របួសប៉ូលិស១៤នាក់ដោយបង្ខំចិត្តឲ្យប៉ូលិសបាញ់ទៅលើ ពួកគេ។
ទីភ្នាក់ងារព័ត៌មានសួនហ៊ួផ្លូវការ និយាយថា ប៉ូលិសបានសម្លាប់កុមារ
ម្នាក់ ធ្វើឲ្យរបួសម្នាក់ និង ចាប់ខ្លួន១៣នាក់។ លោក សង្ឃទីបេមួយ
អង្គមានសង្ឃដីកា កាលពីថ្ងៃអង្គារថា ការរាលដាលនៃអំពើហិង្សានោះកើតឡើងបន្ទាប់ពីជនជាតិទីបេប្រហែល៣០នាក់ ជ្រកនៅក្នុងវត្តមួយ
ក្រោយពីត្រូវរបួសនៅពេលប៉ូលិសចិនបាញ់ចូលទៅក្នុងហ្វូងបាតុករ
នៅក្នុង ស្រុក លូហ៊ូ ដែលនៅជិតនោះមក។ លោកមានដីកាថា កង
កម្លាំងយោធាបានព័ទ្ធអាគារនោះ។ ព្រះសង្ឃអង្គនោះមិនបានបញ្ចេញ
នាមរបស់ព្រះអង្គទេដោយខ្លាច រដ្ឋាភិបាលសងសឹក ហើយ វត្តដ្រាហ្កា គេមិនអាចទាក់ទងតាមទូរស័ព្ទបានទេ។ប្រជាជនទីបេជាច្រើនតូចចិត្តនឹងគ្រប់គ្រងកណ្ដាប់ដៃធ្ងន់របស់ ក្រុងប៉េងកាំង ហើយនិងចំណាកស្រុកក្នុងទ្រង់ទ្រាយធំរបស់ពួកជនជាតិហានរបស់ប្រទេស ទៅកាន់តំបន់ ហ៊ីម៉ាឡាយ៉ា។ ដោយឡែកប្រទេសចិនអះអាងថា ទីបេស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនរយៈពេលជាច្រើនសតវត្សរ៍ ដែលប្រជាជនទីបេជាច្រើននិយាយថា តំនោះមានឯករាជ្យភាគច្រើននៅពេលនោះ។
នាយកក្រុមFree Tibel លោកស្ដេហ្វិននីប្រ៊ីកដេន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា «កងកម្លាំងរបស់ចិនកំពង់តបតជាមួយនឹងកម្លាំងដែលបណ្ដាលឲ្យស្លាប់ ទៅនឹងការអំពាវនាវឲ្យមានសេរីភាពដែលកំពុងកើនឡើងមិនធ្លាប់មានរបស់ ទីបេ»៕
No comments:
Post a Comment