ការគំរាមកំហែងប្រព្រឹត្តអំពើភេរវកម្មសំលាប់មនុស្ស កំពុងក្លាយទៅជាបញ្ហាដ៏រសើបនៅក្នុងប្រទេសថៃ
ថៃ៖ នៅក្នុងសប្តាហ៍ទីពីរនៃខែមករាដើមឆ្នាំ២០១២នេះ ប្រជាពលរដ្ឋ
របស់ប្រទេសថៃ បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថាន
ភាពសន្តិសុខ នៅក្នុងប្រទេសរបស់ខ្លួន ដែលត្រូវបានគំរាមកំហែង
ដោយក្រុមភេរវករជាញឹកញាប់គួរអោយព្រួយ បារម្ភបំផុត។
កាលពីថ្ងៃអង្គារម្សិលម៉ិញ តុលាការរបស់ប្រទេសនេះ បានកោះ
ហៅជន សង្ស័យជនជាតិលីបង់ម្នាក់ អោយចូលទៅបង្ហាញខ្លួននៅ
ក្នុងសាលាកាត់ក្តី ក្រោយពីកងនគរបាល បានចាប់ខ្លួនជនសង្ស័យ
រូបនេះ អស់រយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ។
តុលាការរបស់ប្រទេសថៃ បានចោទប្រកាន់ជនសង្ស័យរូបនេះ
ពីបទបានរៀបចំគំរោងវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង
បាងកក ដោយកងកម្លាំងនគរបាល ក៏បានរឹបអូសយកបានគ្រឿងផ្ទុះ
ជាច្រើនដែលជាសំភារៈអាច កែឆ្នៃអោយទៅជាអាវុធសំលាប់មនុស្សបានយ៉ាងងាយ៕
No comments:
Post a Comment