អាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍បើកប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែលើកទី៧
ផ្សាយថ្ងៃទី២៥-១១-២០១១: ដកស្រង bayontv.
ភ្នំពេញ៖ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានបើកកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាបច្ចេកទេសលើកទី៧របស់ខ្លួន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ក្រោមវត្តមានឯកឧត្តម តែង គន្ធី អគ្គលេខាធិការនៃអគ្គធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ និងជាប្រធានក្រុមបច្ចេកទេស ។
កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការ ឆ្លើយតបទៅនឹងការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ។ឯកឧត្តម តែង គន្ធី បាន លើកឡើងអំពីផែនការសកម្មភាពសំរាប់ឈានទៅសំរេចបាននូវគោលដៅ សូចនករដែលបានព្រមព្រៀងកំណត់រួចហើយ ដើម្បីឆ្លើយតបទៅនឹងការប្រកាសជាសាកលនូវឆន្ទៈរបស់រាជរដ្ឋាភិបាលគឺបីសូន្យដែលរួមមាន៖ បញ្ឈប់ការចម្លងថ្មី,បញ្ឈប់ការស្លាប់ដោយសារជម្ងឺដែលពាក់ព័ន្ធជាមួយមេរោគអេដស៍ និងបញ្ឈប់ការរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ ។
ឯកឧត្តមបាន បន្តថា កិច្ចប្រជុំនេះក៏ និងធ្វើការពិភាក្សាលើតម្រូវការការងារបច្ចេកទេសឲ្យរឹតតែប្រសើឡើង និងការអនុវត្តឲ្យស្របទៅនឹង ភាពសុខដុមនីយកម្ម ការតម្រង់ទិសទៅនិងការឆ្លើយតបថ្នាក់ជាតិ ដោយឈរលើមូលដ្ឋានផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹង ជំងឺអេដស៍ឆ្នាំ២០១១-២០១៥ ដើម្បីធានាឲ្យបាននូវការគាំទ្របច្ចេកទេសដ៏មានប្រសិទ្ធភាព ក្នុងការអនុវត្តសកម្មភាពជាគន្លឹះ ផែនការយុទ្ធសាស្ត្រជាតិ ៕
No comments:
Post a Comment