Friday, November 25, 2011

នគរបាល​ខេត្ដកំពត​ប​ង្ក្រា​បទូក​ដឹកឈើ​បាន​១​គ្រឿង​

ផ្សាយថ្ងៃទី២៥-១១-២០១១: ដកស្រង nokorwatnews


ខេត្ដកំពតៈ​ នៅ​វេលា​ម៉ោង​៨​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ដកំពត​ ដឹកនាំ​ដោយ​លោក​អ៊ឹ​ង​ ងី​ជី​ង​ មេ​តម្រួត​នគរបាល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទូក​មួយ​គ្រឿង​
ដែល​លួច​បង្កប់​ឈើ​ ខុសច្បាប់​នៅ​តាម​ដង
ព្រែក​កំពត​ ភូមិ​អណ្ដូង​ជី​ម៉ើ​ល​ ស្រុក
ទឹកឈូ​ ហើយ​នាំ​យក​ទៅ​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ ធ្វើ​កំណត់ហេតុ​ និងចាត់ការ​បន្ដ​ ៕

No comments: