កាស៊ីណូ ដឹវីម៉ាណហូថែល រីស្សត ខ្មែរចូលលេងតាមចិត្ដចង់
ផ្សាយថ្ងៃទី០៣-១១-២០១១: ដកស្រង nokorwatnews
ខេត្ដកំពត ៖ អ្នកដុះស្លែខាងល្បែងបានប្រាប់នគរវត្ដថា នៅកាស៊ីណូដឹ វីម៉ាណហូថែល រីស្សត មានល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងនោះក៏មានល្បែងជល់មាន់ដាក់លុយធំៗផងដែរ ។ ពិសេសជាងនេះទៅទៀតនោះនៅកាស៊ីណូដឹ វីម៉ាណហូថែល រីស្សត ខ្មែរក៏អាចចូលលេងបានស្រួលជាងជនជាតិបរទេស ។
កាស៊ីណូដឹ វីម៉ាណ ហូថែល រីស្សត ឋិតនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្ដកំពត ដល់ច្រកព្រំ ដែនអន្ដរជាតិព្រែកចាកនឹងឃើញ កាស៊ីណូនេះភ្លាម ។ ភាពងាយស្រួលជាង នេះទៅទៀតនោះពេលឆ្លងច្រកអន្ដរជាតិ ព្រែកចាក បើអ្នកធ្លាប់ចេញចូលទៅ លេងល្បែងនៅកាស៊ីណូនេះមិនបាច់ចុះពី លើរថយន្ដទេ ដែរគ្រាន់តែចុចទម្លាក់ កញ្ចក់រថយន្ដហុចលុយឱ្យសមត្ថកិច្ច គឺអាចចូលបានយ៉ាង
ស្រួល ។
គេពុំដឹងថា កាស៊ីណូដឹ វីម៉ាណ ហូថែល រីស្សត ខ្នាតអន្ដរជាតិមានច្បាប់ អនុញ្ញាតឱ្យខ្មែរចូលលេងដែរឬយ៉ាង ណានោះទេ ខណៈដែលគេដឹងថា កាស៊ីណូ មួយនេះពិតជាមានច្បាប់អនុញ្ញាតឱ្យ បើកកាស៊ីណូប្រាកដមែននោះ ។
សេចក្ដីរាយការណ៍ឱ្យដឹងថា កាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១កន្លងទៅ នេះ គេបានដឹងថាកាស៊ីណូចំនួន៣ គឺកាស៊ីណូសាន់ដេ កាស៊ីណូសាន់រាយ និងកាស៊ីណូហ្គោលដិនថោន ត្រូវបាន ក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាសឱ្យបិទទ្វារជាស្ថាពរហើយ បន្ទាប់ពីកាស៊ីណូទាំង ៣នេះបើកឱ្យខ្មែរចូលលេង និងពុំមាន ច្បាប់អនុញ្ញាតដែលធ្វើឱ្យបាត់ចំណូលពន្ធរដ្ឋ ។
អ្នកទៅលេងល្បែងនៅក្នុងកាស៊ីណូដឹ វីម៉ាណ ហូថែល រីស្សត ម្នាក់បានឱ្យដឹង ដែរថា ខ្មែរភាគច្រើនចូលទៅលេងនៅ ទីនោះ គឺជាកូនចិនមកពីផ្សារកំពត និង មកពីបណ្ដាខេត្ដឆ្ងាយ បើទោះជាឆ្ងាយ តែមានភាពងាយស្រួលក្នុងការចូលទៅ លេង ដោយមិនមានហាមឃាត់ ។ អ្នក ញៀនល្បែងបញ្ជល់មាន់ម្នាក់ចាញ់លុយ សល់តែគូទខោបាននិយាយថា ថ្វីបើគាត់ ចាញ់ប្រាក់អស់ក៏ពិតមែន តែគាត់មិន សូវបារម្ភទេ ព្រោះកាស៊ីណូ ដឹ វីម៉ាណ ហូថែល រីស្សត នៅបានឧបត្ថម្ភបាយនិង ភេសជ្ជមួយឆ្អែតដល់អ្នកចាញ់ មិនតែ ប៉ុណ្ណោះ លោកថៅកែដែលគេតែងតែ ហៅឈ្មោះគាត់ថា ថៅកែពៅៗនោះ បានសម្រួលមធ្យោបាយដឹកជញ្ជូនទាំង ចេញ-ចូល មិនឱ្យឃ្នើសចិត្ដទៀតផង ។
ជុំវិញកាស៊ីណូ ដឹ វីម៉ាណ ហូថែល រីស្សត បើកឱ្យមានខ្មែរចូលលេងយ៉ាង គគ្រឹកគគ្រេងនេះ នគរវត្ដធ្លាប់បានជួប សម្ភាសន៍តាមទូរស័ព្ទជាមួយអាជ្ញាធរ ខេត្ដ និងមន្ទីរហិរញ្ញវត្ថុខេត្ដកំពតផង ដែរ។ ប៉ុន្ដែអាជ្ញាធរទាំងនេះ បានបដិសេធ ថា កាស៊ីណូ ដឹ វីម៉ាណ ហូថែល រីស្សត មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ខេត្ដទេ ។ ការបង់ចំណូលចំណាយទាំង ឡាយប្រចាំខែ ប្រចាំឆ្នាំ គឺស្ថិតនៅលើ ការគ្រប់គ្រងក្រសួងហិរញ្ញវត្ថុ ។ មន្ដ្រីក្រសួងហិរញ្ញវត្ថុម្នាក់បានបង្ហើប ឱ្យដឹងថា កាស៊ីណូ ដឹ វីម៉ាណ ហូថែល រីស្សតបានបង់ពន្ធចូលរដ្ឋទៀងទាត់ ប៉ុន្ដែ ក្រសួងមិនបានដឹងថាមានខ្មែរចូលលេង នោះទេ ។
មានការលើកឡើងថា មានវង់ល្បែង ហើយមានការអនុញ្ញាតឱ្យខ្មែរចូលលេង សន្ធឹកសន្ធាប់ ដូចជាកាស៊ីណូខាងលើនេះ វានឹងមិនមានទេស្ថេរភាពសន្ដិសុខសម្រាប់ សង្គម ។ អ៊ីចឹងហើយ បច្ចុប្បន្នគេមើល ឃើញថា ករណីប្លន់បាញ់សម្លាប់ អំពើ ឃាតកម្មនិងការចាប់ជំរិតមនុស្សបាន កម្រើកឡើងវិញ ចាប់តាំងពីដើមខែតុលា រហូតដើមខែ វិច្ឆិកានេះ ។ ដោយសារ តែមើលឃើញនិងខ្លាចអសន្ដិសុខនេះ ហើយ ទើបរដ្ឋាភិបាលបានហាមឃាត់ និងមិនអនុញ្ញាតឱ្យមានខ្មែរចូលទៅលេងនៅក្នុងកាស៊ីណូធំៗបែបនេះទេ ហើយ ការដែលកាស៊ីណូ ដឹ វីម៉ាណ ហូថែល រីស្សត អនុញ្ញាតឱ្យមានខ្មែរចូលលេង ភ្លូកទឹកភ្លូកដី វាក៏ជាបចៃនាំឱ្យអំពើ អស្ថេរភាពខាងលើនេះកើតឡើងផងដែរ ព្រោះថា គ្មានអ្វីចិត្ដធំជាងមនុស្សអ្នក ចាញ់ល្បែងទេ សូម្បីតែព្រន្ធកូនម្ដាយ បង្កើតឪពុកខ្លួនក៏ហ៊ានសម្លាប់ដើម្បីយក ប្រាក់ចូលកាស៊ីណូដែរ ។
ជាក់ស្ដែករណីថ្មីៗនេះ ក្រុមឧក្រិដ្ឋជន ដែលបានចាញ់ល្បែងនៅកាស៊ីណូមួយ បានចាប់កូនអ្នកមានប្រាក់ម្នាក់នៅផ្សារអូរឡាំពិក ដឹកទៅកាន់ខេត្ដតាកែវ ដើម្បីជំរិតប្រាក់ពីឪពុកម្ដាយ តែសំណាង ល្អត្រូវសមត្ថកិច្ចរំដោះចំណាប់ខ្មាំងបានដោយពុំអស់
ប្រាក់ ៕
No comments:
Post a Comment