Thursday, November 3, 2011

ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្ដីពីភោជនីយដ្ឋានស្អាតអាហារដ្ឋានស្អាតនិងសេវាល្អ

ផ្សាយថ្ងៃទី០៣-១១-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ ​ឯកឧត្តម ​ថោង ​ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ ស្ដីពី​ភោជនីយ​ដ្ឋាន​ស្អាត​អាហារ​ដ្ឋាន​ស្អាត ​និង​សេវាល្អ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែវិច្ឆិកា​ នៅ​សណ្ឋា​គារ​កា​បូ​ឌី​យ៉ា​ណា ​។ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ផ្នែក​ឯកជន ​និង​ប្រធាន​មន្ទីរ ​ទេសចរណ៍​ និង​ស្ថាប័ន​ ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។
មាន​ប្រសាសន៍​បើក​សិក្ខា​សាលា​ឯកឧត្តម​ ថោង ​ខុន ​បាន​គូស​បញ្ជាក់​ថា​ ចំពោះ​ស្ដង់​ដារ​ភោជនីយ​ដ្ឋាន​ស្អាត ​យើង​ក៏​បាន​រៀបចំ​ចង​ក្រង​ជា​បទ​ដ្ឋាន​កិត្តិយស​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​គ្រប់​រូប​ភាព​ ព្រម​ទាំង​បាន​ណែ​នាំ​ដល់​មន្ទីរ​ទេសចរណ៍ ​រាជធានី-ខេត្ត​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​ភោជនីយ​ដ្ឋាន​ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស​មាន​ការ​ប្រែ​ប្រួល​ថ្មី ​ដោយ​មាន​អានាម័យ ​សណ្ដាប់​ធ្នាប់​ល្អ​ បន្ទប់​ទឹក​ បង្គន់​ស្អាត ​ម្ហូប​អាហារ​មាន​គុណ​ភាព​អានាម័យ​ល្អ​ មាន​តម្លៃ​សមរម្យ​និង​មាន​សេវាបំរើគួរ​ជា​ទីពេញ​ចិត្ត​ ជា​ពិសេស​មិន​មាន​ការ​បោះ​សំរាម​ខុស​កន្រ្ដក​សំរាម​។
ឯកឧត្តម​បាន​ថ្លែ​អំណរ​គុណ​ចំពោះ​សហគមន៍​ភោជនីយ​ដ្ឋាន​កម្ពុជា ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​សហការ​ជា​មួយ​ក្រសួង​ទេសចរណ៍​រៀប​ចំ​ការ​ប្រកួត​ធ្វើ​ម្ហូប​អាហារ​ភេជ្ជៈ ​និង​បដិសណ្ឋា​កិច្ច​ក្នុង​វិស័យ​ទេស​ចរណ៍​ សំដៅ​ធ្វើ​អោយ​វិស័យ​ម្ហូប​អាហារ​នៅ​កម្ពុជា​កាន់​តែ​ធា​នា​បាន​ទាំង​គុណ​ភាព ​អានាម័យ​ និង​មាន​លក្ខណៈ​ស្ដង់​ដា ​ព្រម​ទាំង​ផ្ដល់​ការ​ពេញ​ចិត្ត​ដល់​ទេសចរណ៍ ​និង​ឆ្លើយ​តប​ទៅ​នឹង​ផែន​ការ​យុទ្ធ​សាស្ត្រ​ អាស៊ាន ​ឆ្នាំ២០១១-២០១៥ ​ក្នុង​ការ​លើក​កម្ពស់​សមត្ថិភាព​ជំនាញ ​ទេសចរណ៍​ទាំង​៣២​មុខ​ ដែល​អាស៊ាន​បាន​ដាក់​ចេញ​ដែល​ក្នុង​នោះ​ក៏​មាន​ជំនាញ​ផលិតកម្ម​ ម្ហូបអាហារ ​និង​ផ្នែក​សេវា​កម្ម​អាហារ​និង​ភេជ្ជៈ​៕

No comments: