Thursday, November 3, 2011

សាខាកាកបាទក្រហមកម្ពុជាខេត្តកែបនាំយកអំណោយសង្គ្រោះបន្ទាន់ឧបត្ថម្ភគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិកែបសង្កាត់កែប

ផ្សាយថ្ងៃទី០៣-១១-២០១១:  ដកស្រង bayontv


កែប៖ឧប្បត្តិហេតុអគ្គីភ័យមួយបានលេបត្របាក់ផ្ទះ១ខ្នងសង់អំពីឈើដំបូលប្រក់ហ្វី
ប្រូស៊ីម៉ងត៍ទំហំ៤,៥០ម៉ែត្រគុណ៧ម៉ែត្រស្ថិតនៅភូមិកែបសង្កាត់កែបក្រុងកែបដែល
ធ្វើឲ្យទ្រព្យសម្បត្តិប្រាក់កាសនៅក្នុងផ្ទះត្រូវខូចខាតទាំងស្រុងនិងរងរបួសមនុស្ស
ម្នាក់ជាទម្ងន់។
ក្រោយហេតុការណ៍នេះប៉ុន្មានម៉ោងឯកឧត្តមកែនសត្ថាប្រធានគណៈកម្មាធិការ
សាខាកាកបាទក្រហមកម្ពុជាខេត្តកែបបាននាំយកអំណោយសង្គ្រោះបន្ទាន់ជួយ
ឧបត្ថម្ភអ្នករបួសដល់មន្ទីរពេទ្យផងដែរ។បន្ទាប់មកឯកឧត្តមកែនសត្ថាក៏បានដឹកនាំ
ប្រតិភូនាំយកសម្ភារៈថវិកាទៅជួយឧបត្ថម្ភគ្រួសាររងគ្រោះដល់ទីកន្លែងផ្ទះដែលឆេះ។
ឯកឧត្តមបានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្ដីអាណិត
អាសូរពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទ
ក្រហមកម្ពុជាជូនចំពោះគ្រួសាររងគ្រោះដែលពេលនេះលោកជំទាវកំពុងជាប់
រវល់មមាញឹកក្នុងការងារជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយសារ
ទឹកជំនន់ទូទាំងប្រទេស។
អំណោយសង្គ្រោះបន្ទាន់នាពេលនេះរួមមាន៖អង្ករមីទឹកសុទ្ធមុងភួយសំលៀក
បំពាក់សំភារៈផ្ទះបាយនិងថវិកាចំនួន៥០០.០០០រៀលផងដែរ៕

No comments: