Friday, April 6, 2012

ឥទ្ធិពល​ខ្យល់​ព្យុះ​បោក​បក់​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជាង​១៤០​ខ្នង ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ដងទង់​

ផ្សាយថ្ងៃទី០៤-០៤-២០១២: ដកស្រង kqube.

កំពត ​៖ ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៤០​ខ្នង​សិ្ថត​ក្នុង​ឃុំ​ល្អាង​នៃ​ ស្រុក​ដងទង់​ ខេត្ត​កំពត​ ត្រូវ​បាន​ខ្យល់ព្យុះ​បោកបក់​បំផ្លាញ​ក្នុង​មួយ​ប៉ប្រិចភ្នែក​ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​កាលពី​​រសៀល​ថ្ងៃ​ទី​០៣​ខែ​មេសា​ ឆ្នាំ​២០១២​វេលា​ម៉ោង​១៥​និង០៥​នាទី។​ទន្ទឹម​នឹង​ខ្យល់ព្យុះ​កំណាច​នេះ​ក៏​ មាន​រន្ទះបាញ់​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​រង​របួស​ថែម​ទាំង​ងាប់​គោ​៤​ ក្បាល​និង​ជ្រូក​មួយ​ក្បាល​ផង​ដែរ។​ តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​លោក មួង ឈុត អភិបាលស្រុក​ដងទង់បាន​ឲ្យ​ដឹង​ថា​នៅពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ លាយឡំ​ជាមួយ​ខ្យល់​និង​រន្ទះបាញ់​ដ៏​កក្រើក​រយៈពេល​ពេញ​មួយ​ម៉ោង​គឺ​ចាប់ពី​ ម៉ោង១៥រហូតដល់​ម៉ោង១៦ថ្ងៃទី០៣ខែមេសា ឆ្នាំ២០១២នោះ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៤០ខ្នង​ត្រូវ​ខ្យល់​គួច​បោកបក់​ បណ្ដាល​ឲ្យ​បាក់​ខូចខាត ​ហើយ​ក្នុង​នោះ​មាន​ចំនួន៣០ខ្នង​ត្រូវ​ខូច​ខ្ទេចខ្ទី​ទាំងស្រុង​ក្រៅពី​នោះ​ រង​ការខូចខាត​ជា​មធ្យម​ប៉ុណ្ណោះ។លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​តួលេខ​ជាក់លាក់​ដែល​ត្រូវ​ស្រង់​ចូលក្នុង​បញ្ជី​បាន​រាប់​គិតតែ​ ចំនួន១២៣ផ្ទះ​ប៉ុណ្ណោះ​ដោយសារ​មាន​លំនៅដ្ឋាន​ខ្លះ​គ្រាន់តែ​រង​ផល​ប៉ះពាល់​ តិចតួច​ពុំ​មាន​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយជាមួយ​នេះ​ស្រប​ពេល​កំពុង​ភ្លៀង​ ធ្លាក់​យ៉ាង​ខ្លាំង​នោះ​ក៏មាន​រន្ទះបាញ់​ក្ដុងក្ដាំង​ដែល​បាន​សម្លាប់​សត្វ​ គោ​ចំនួន៤ក្បាល និង​សត្វ​ជ្រូក​មួយ​ក្បាល​ផង​ដែរ។លោក​អភិបាលស្រុក​បានឲ្យ​ដឹង​ទៀត​ថា ភូមិសាស្ត្រ​ដែល​រង​នូវ​សម្ពាធ​ខ្យល់ព្យុះ​មាន​ចំនួន៤ភូមិ​ក្នុង​ឃុំ​ល្អាង រួមមាន ភូមិ​ល្អាង ភូមិ​បើ​ន ភូមិ​ត្រពាំង​សេះ និង​ភូមិ​អម្ពិល ហើយ​បន្ទាប់ពី​កើតមាន​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ​នេះ ​ខាង​អាជ្ញាធរ​បាន​និងកំពុង​ចុះ​ស្រង់​តួលេខ​ជាក់លាក់​ដើម្បី​រិះរក​ វិធានការ​ជួយសង្គ្រោះ​ជាបន្ទាន់​ផង​ដែរ។សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី៣ខែមេសា​ឆ្នាំ២០១២​ម្សិលមិញ​​ខាង​ក្រសួង​ ធនធានទឹក​និង​ឧតុនិយមបាន​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធារណៈ​ស្តីអំពី​ ខ្យល់ព្យុះ​ដែល​បោកបក់​មកពី​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ឈ្មោះ​ព្យុះ​ប៉ាក​ហា​ ត្រង់​ខ្សែ​វណ្ឌ​ទី០៩ចុច៧នៃ​រយៈទទឹង​ខាងជើង​និង​ខ្សែស្រប​ទី១១ចុច២នៃ​រយៈ​ បណ្តោយ​ខាងកើត​ដោយមាន​កំលាំង​ជា​វិជ្ជមាន៦៥គីឡូម៉ែត្រ​ក្នុង១ម៉ោង​ហើយ​បាន​ និងកំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​ទិសពាយ័ព្យ។ទនឹ្ទម​នឹង​គ្រោះមហន្ត

រាយ​ពី​ ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាស​ផង​ដែរ​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​មិន​ត្រូវ​ ធ្វើ​នេសាទ​ឬ​ការ​ធ្វើដំណើរ​តាម​ជើង​ទឹក​ព្រោះ​ខ្យល់ព្យុះ​នេះ​នឹង​មាន​ ឥទិ្ធពល​វាយលុក​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​១៣ខេត្ត ​ដោយ​ចាប់ពី​ថ្ងៃទី០១រហូតដល់​ថ្ងៃទី០៣ខែមេសា ឆ្នាំ២០១២៕

No comments: