Friday, April 6, 2012

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ឆ្នាំនេះ​ប្រមូល​ផល​ដំណាំ​ឪឡឹក​បាន​ច្រើនតែ​តម្លៃ​ហាង​ឆេង​មិនសូវ​ខ្ពស់​

ផ្សាយថ្ងៃទី០៤-០៤-២០១២: ដកស្រង kpt-news.com


កំពត ៖ ដំណាំ​ប្រភេទ​ឪឡឹក​បច្ចុប្បន្ន​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ បាន​និង​កំពុង​នាំគ្នា​បង្កើន​ការដាំដុះ​យ៉ាង​ផុលផុស ថី្វ​ត្បិត​វា​ជា​ដំណាំ​មួយ​ដែល​ពិបាក​ថែទាំ​ក៏​ដោ​យ​ចុះ​។​ចំពោះ​ភាព​ខិតខំ ​ដោយ​អំណត់​ទម្រាំ​ទទួល​ផល​នេះ​ដែរ​ គេ​បាន​សង្កេត​ឃើញថា​​ក្នុង

ឆ្នាំនេះ ​ប្រជាពលរដ្ឋ​ដែល​បាន​និយម​ប្រកប​ការងារ​ដាំ​ឪឡឹក​បាន​និង​កំពុង​ស​ប្បាយ​​ រីករាយ​ពី​ការ​ប្រមូល​ភោគ​ផល​ឪឡឹក​ ព្រោះ​ឆ្នាំនេះ​ពួកគាត់​ទទួល​អំណោយ​ផល​ល្អ​ពី​ធ​ម្ម​ជាតិ​ទើប​ប្រមូល​ផល​ ឪឡឹក​បាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​បែបនេះ​។​ ជាមួយនឹង​ភាពសប្បាយ​រីករាយ​នឹង​ការប្រមូល​ផល​ឪឡឹក​នេះ អ្នក​មីង​ជា​ម្ចាស់​​ចំការ​ដែលមាន​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ អង្គរជ័យ ខេត្តកំពត បាន​និយាយប្រាប់​​អ្នកយកព័ត៌មាន​ថា ការដាំ​ឪឡឹក​ពិតជា​មានការ​ពិបាក​ថែទាំ​យ៉ាងពិត​ប្រាកដ ព្រោះ​ដំ​វា​​ជា​ដំណាំ​មួយ​ប្រភេទ​ត្រូវការ​ថែទាំ​ដ៏​ហ្មត់ចត់ ដូចជា​ការប្រើ​ជី​និង​តម្រូវការ​ទឹកជា​ចាំបាច់​​សំរាប់ធ្វើ​ឲ្យ​ដំណាំ​នេះ​ វា​លូតលាស់​បានល្អ​។​កសិករ​រូបនោះ​បាន​ប្រាប់​ដោយ​អួតអាង​ថា​​គាត់​ ប្រកបការងារ​ដាំ​ឪឡឹក​នេះ​យូរណាស់​មកហើយ​តែ​គាត់​មិនដែល​ខូចខាត​ម្តងណា​​ឡើយ ​ព្រោះ​គាត់​បាន​សិក្សា​និង​ស្វែង​យល់ច្បាស់​ពី​ការថែទាំ​និង​ប្រើប្រាស់​ជី ​ទៅតាម​កំ​រិ​​ត គួបផ្សំ​នឹង​ការផ្តល់​ទឹក​ស្រោចស្រព​តាម​ក្បួនខ្នាត​ផងដែរ​។​ប៉ុន្តែ​ដំណាំ​ ប្រភេទ​ឪឡឹក​​នេះ​បើ​អ្នក​ដាំ​មិនដឹង​ពី​ចំណុច​សំខាន់ៗ​របស់​វា​នោះ​ទេវា​ អាច​បណ្តាល​ឲ្យ​យើង​ខូចខាត​​ផលប្រយោជន៍​យ៉ាងច្រើន ដូចជា​ការ​ខាត​ពេលវេលា​និង​ខាត​ថវិកា​ក្នុង​ការទិញ​ពូជ​ឬ​ទិ​​ញ​ជី និង​ការចំណាយ​ផ្សេងៗ​ទៅលើ​ការ​ភ្ជួរ​រាស់ ដាស់ដី​ជាដើម ដោយសារ​ការដាំ​កន្លង​​មក​មាន​អ្នកខ្លះ​ធ្វើ​មួយឆ្នាំ​ខុស ជួនកាល​អាច​ត្រូវ​ឆ្នាំក្រោយ​វិញ​ក៏មានដែរ​។​ដូច្នេះ​ដើម្បី​​ចង់​ឲ្យ​ផល​ ឪឡឹក​មាន​ភោគផល​ល្អ គឺ​ត្រូវការ​ចាំបាច់​នូវ​ការថែរក្សា​យ៉ាង​ដិតដល់ ជា​ពិ​​សេស​ការផ្តល់​ទឹក​និង​ប្រើប្រាស់​ជី​ឲ្យ​មានកំណត់​ទើប​ការប្រមូល​ផល​ អាច​ទទួលបាន​គួរ​​ជាទី​គាប់ចិត្ត​។​ម្ចាស់​ចំការឪឡឹក​បាន​ឲ្យ​ដឹង​ទៀតថា​ផល​ ឪឡឹក​ក្នុងឆ្នាំនេះ​ពិតជា​មានកំ​​ណើ​ន​ជាង​បណ្តា​ឆ្នាំមុនៗ​តែ​ការលក់ដូរ​ មានតម្លៃ​សមល្មម​អាច​ទិញ​ឬ​ជាវ​បាន​តាម​​សេចក្តីត្រូវការ ថែមទាំង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​គួរ​ឲ្យ​ជាប់ចិត្ត​តែម្តង​។ ទោះបី​បែបណា​ក្នុង​ឆ្នាំ​២០១២​នេះ​ការដាំ​ឪឡឹក​ពិតជា​បានធ្វើ​ឲ្យ​កសិករ​ ភាគច្រើន​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​កាន់​តែមាន​ជីវភាព​ធូរធា​ មួយកំរិត​ផងដែរ ដរាបណា​ដំណាំ​ឪឡឹក​នេះ​នៅតែ​​ផ្តល់​ទិន្នផល​ខ្ពស់​ដល់​កសិករ​បែបនេះ​៕

No comments: