ខ្យល់ព្យុះក្នុងស្រុកជុំគីរី រងការខូចខាតលំនៅឋានធ្ងន់ និងមធ្យម១០៦ខ្នង មនុស្សរងរបួសធ្ងន់បីនាក់ និងក្របី១ក្បាល
ផ្សាយថ្ងៃទី០៩-០៤-២០១២: ដកស្រងkohsantepheapdaily.
ខេត្តកំពត ៖ យោងតាមប្រភពព័ត៌មានពីលោកខៀវ រិទ្ធភ័ណ អភិបាលស្រុកជុំគិរី បានឱ្យដឹងថា កាលពីវេលាម៉ោង៨ដល់ម៉ោង១០យប់ថ្ងៃទី៨ មេសា ២០១២ មានខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់ប៉ះចំលំនៅឋានប្រជាពល រដ្ឋចំនួនបីឃុំក្នុងស្រុកជុំគិរី ខេត្តកំពត បង្កឱ្យខូច ខាតលំនៅឋានធ្ងន់ធ្ងរ និងមធ្យមសរុបចំនួន១០៦ខ្នង របួសមនុស្សបីនាក់ដោយសារក្បឿងធ្លាក់ត្រូវនិងងាប់ក្របីមួយក្បាល ដោយសារផ្ទះរលំសង្កត់លើ ។លោកបន្តទៀតថា ឃុំទាំងបីដែលរងការខូចខាតដោយគ្រោះធម្មជាតិនាពេលនេះ មាន ១-ឃុំស្រែចែង ខូចខាតលំនៅ
ឋានធ្ងន់ និងមធ្យម៦១ខ្នង និងមនុស្សរបួសធ្ងន់២នាក់។ ២-ឃុំស្រែក្នុង ខូចខាតលំនៅឋានចំនួន៤៣ខ្នង និងងាប់ក្របីមួយក្បាល ដោយសារផ្ទះរលំសង្កត់លើ។ ៣-ឃុំស្នាយអន្ជឹតបាក់រលំផ្ទះចំនួន២ខ្នង ។ គួររំលឹកដែរថា ឆ្នាំនេះគ្រោះធម្មជាតិខ្យល់ព្យុះ និងរន្ទះបាញ់នៅក្នុងទឹកដីខេត្តកំពត តាំងពីចុងឆ្នាំ ២០១១ រហូតដល់ជាងបីខែដំបូងក្នុងឆ្នាំ២០១២ នេះកើតមានជាច្រើនលើក និងបង្កការខូចខាតលំនៅឋានប្រជាពលរដ្ឋ សាលារៀន វិហារខ្មែរអ៊ិស្លាម អស់ជាច្រើនខ្នង មនុស្សរបួស និងស្លាប់ជាច្រើននាក់ និងងាប់គោក្របីអស់រាប់សិបក្បាលផងដែរ ។គ្រោះធម្មជាតិនេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវ ប្រុងប្រយ័ត្នពេលមានភ្លៀងផ្គរម្តង ។ ត្រូវរកទីសុវត្ថិភាពកុំជ្រកក្រោមដើមឈើចៀសវាងគ្រោះថ្នាក់ ដោយសាររន្ទះ និងការបាក់រលំ ៕
No comments:
Post a Comment