Tuesday, April 10, 2012

សមាគម​ថែ​ទាំ​សុខ​ភាព​គ្រួសារ​កម្ពុជា​(រ៉ាក់) ​រៀប​ចំ​ប្រគុំ​តន្រ្តី​ និង​ កម្មវិធី​សំនួរ ​ចម្លើយ ​ស្តីពី​មេរោគអេដស៍ ​និង​ សុខភាព ​បន្តពូជ​ដល់​កម្មករ​ កម្មការីនី​រោង​ចក្រ​កាត់​ដេរ​ណា​នគូហ្គាមិន

ផ្សាយថ្ងៃទី០៩-០៤-២០១២: ដកស្រង .bayontv.com.kh


ព្រះសីហនុ៖ ​ក្រុម​ការងារ​អប់រំ​ផ្សព្វផ្សាយ​សុខ​ភាព ​តាម​រោង​ចក្រ ​សហគ្រាស ​នៃ​សមាគម​ថែ​ទាំ​សុខភាព​គ្រួសារ​កម្ពុជា ​(រ៉ាក់)​ រៀប​ចំ​ការ​ប្រគុំ​តន្ត្រី ​និង ​កម្ម​វិធី​សំនួរ​ចម្លើយ​ស្តី​ពី​មេរោគអេស៍ ​និង​ សុខ​ភាព​បន្ត​ពូជ​ដល់កម្មករ ​កម្មការីនី​រោង​ចក្រ​កាត់​ដេរ ​ណានគូ ​ហ្គាមិន​ ស្ថិត​នៅ​ឃុំ​បិត​ត្រាង ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសី​ហនុ ​នៅ​ល្ងាច​ថ្ងៃ​ទី ​៨​ ខែ​ មេសា ​ឆ្នាំ ​២០១២​ ។លោក ​សឹង ​គ័រលីង​ នាយក​រោង​ចក្រ​កាត់​ដេរ ​ណានគួ ​ហ្គាមិន​ បាន​កោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់ ​និង​ ការ​គាំទ្រ​ពីណាក់​អង្គការ ​រ៉ាក់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍ ​ដែល​ជា​បញ្ហា​ចំបង ​ដែល​រាជ​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​។មាន​ប្រសាសន៍​ក្នុង​ពិធីនេះ ​លោក​ សរ ​សំសុធា ​បាន​គូស​បញ្ជាក់ថា ​គោល​បំណង​នៃ​ការ​រៀប​ចំ​អោយ​មាន​កម្មវិធី​នាពេល​នេះ ​គឺ​ដើម្បី​ផ្តល់​ដំណឹង​ជា​សាធារណៈ​ស្តីពី​ការ​អប់រំផ្សព្វ​ផ្សាយ​អំពី​ មេរោគអេដស៍​និង​សុខ​ភាព​បន្ត​ពូជ​នៃ​សមាគម​ថែ​ទាំ​សុខ​ភាព​គ្រួសារ​កម្ពុជា​ រ៉ាក់​ដល់​កម្មករ ​កម្មការីនី​នៅ​តាម​រោង​ចក្រ​ សហគ្រាស ​ផ្តល់​ឱកាស​អោយ​ក្រុមមិត្ត​អប់​រំមិត្ត​នៅ​ក្នុង​រោង​ចក្របាន​បង្ហាញ​ខ្លួន ​អោយ​គេ​ស្គាល់​ក្នុង​ចំណោម​កម្មករ​ទាំង​អស់ ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ ​ដើម្បី​អោយ​គេ ​ស្វែង​យល់​បាន​ច្រើន​អំពី​បញ្ហានានា​ដែល​ទាក់​ទង​នឹង​សុខ​ភាព​បន្ត​ពូជ​ ជំងឺអេស៍ ​កាម​រោគ ​ការសេព​គ្រឿង​ញៀន ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អោយ​បាន​ជ្រួត​ជ្រាប​ក្នុង​ចំណោម​កម្មករ​ អំ​ពីសេវាកម្ម​ព្យាបាល​ ព្រម​ទាំង​ទី​កន្លែង​សំរាប់​ផ្តល់​ប្រឹក្សា​រកមេ​រោគ ​និង ​រក្សា​ការ​សំងាត់​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ​ព្រម​ទាំង​ការ​សំរេច​ចិត្ត​នានា​ដែល​មាន​ឥទ្ធិពល​ល្អលើ​អនាគត​រប​ស់​ពួក​គេ ​ផង​ដែរ​ ៕

No comments: