Tuesday, April 10, 2012

យ៉ាង​ហោច​មាន​កិច្ច​ប្រជុំថ្នា​ក់ដឹក​នាំ ​និង​មន្ត្រី​ជំនាញ​ចំនួន​ប្រមាណ​ជាង​៣០០​លើក ​នឹង​ពិ​ភា​ក្សា​បញ្ហា​អាស៊ាន​ នៅ​ខណៈ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ២០១២​នេះ​

ផ្សាយថ្ងៃទី០៩-០៤-២០១២: ដកស្រង.bayontv.com.kh
   

ភ្នំពេញ៖ កាលពី​ព្រឹកថ្ងៃ​ទី០៩ ​ខែ​មេសា​ ឆ្នាំ ២០១២​នេះ ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ បាន​ប្រារព្ធ​ពិធី​ផ្សព្វ​ផ្សាយ​អំពី​លទ្ធផល ​កិច្ច​ប្រជុំ​ឧត្តម​មន្ត្រី​វប្បធម៌​អាស៊ាន​លើក​ទី១០ ​ទី១១ ​និង​សេចក្តី​សម្រេច​ចិត្ត​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ វប្បធម៌ ​ទទួល​បន្ទុក​ការ​ស្ថាប​នាសហគមន៌​សង្គម ​វប្បធម៌​អាស៊ាន​លើកទី៧ ​។
ឯកឧត្តម ​សំរាំង ​កំសាន្ត ​រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​មាន​ប្រសាសន៍​ថា ​សហគមន៍​អាស៊ាន​ មាន​សសរ​ស្តម្ភ​៣ ​រួម​មាន​ សហគមន៍​សន្តិសុខ ​នយោបា​យ​អាស៊ាន​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​។ ​សម្រាប់​សហគមន៍​សង្គម ​វប្បធម៌​អាស៊ាន ​ហៅ​កាត់​ថា​ ASCC ​ បាន​បង្កើត​ផែន​ការ​លំអិត​ឆ្នាំ២០១០ ​២០១៥​ ដែ​ល​មាន​គោល​ដៅ​យុទ្ធសាស្ត្រ ​ការ​លើក​ស្ទួយ​ការ​យល់​ដឹងស្តីពីវប្បធម៌ប្រវត្តិសាស្ត្រ ​សាសនា​ អារ្យធម៌​ក្នុង​ចំ​ណោម​សមា​​ជិកអាស៊ាន ​និង ​លើក​ស្ទួយ​​ការអភិរក្ស ​និង​ការ​ថែ​រក្សាការពារបេតិភណ្ឌ​វប្បធម៌​អាស៊ាន​ ដើម្បី​ធា​​នា​និរន្ត​រភាព​នៃ​សហគមន៍​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ការ​​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជា​ជន ​និង​ប្រជា​ជន​នៃ​បណ្តា​រដ្ឋ​អាស៊ាន​ស្តីពី​ប្រវត្តិ​សាស្ត្រ​នៃ​តំ​បន់ វប្បធម៌​ប្រហាក់​ប្រហែល​គ្នា ​និង​វប្បធម៌​ខុស​គ្នា​ជាដើម​។ឯកឧត្តម ​បន្ត​ថា​ មានការងារជា​ច្រើន​ដែល​ថ្នាក់​ដឹក​នាំ ​និង​មន្ត្រី​ជំនាញអា​ស៊ាន ​នឹង​មក​ជួប​ប្រជុំ​ជា​មួយ​គ្នា​ យ៉ាង​តិច​ចំនួន​៣០០​ដង ​នៅ​ខណ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ​ហើយ​តាម​ផែន​ការ ​នៅ​ថ្ងៃ​ទី ​១៨ ​ដល់​ថ្ងៃ​ទី​២០​ ខែ​វិច្ចិកា​ឆ្នាំ​២០១២ ​កំពូល​មេ​ដឹក​នាំ​បណ្តា​ប្រទេស ​ជាសមាជិក ​នឹង​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូលអាស៊ាន​លើក​ទី​២១​ម្តង​ទៀត​ ហើយ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ​ដែល​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ នឹង​រៀប​ចំ​មហោ​ស្រព​សិល្បៈ​វប្បធម៌​អាស៊ាន​ថ្នាក់​តំបន់​ ហើយ​ក្រុម​សិល្បៈ​បណ្តា ​ប្រទេស​ទាំង១០ ​នឹង​មក​សំដែង​រួម​គ្នា ​នៅ​រាជ​ធានី​ភ្នំពេញ​ ហើយ​ក៏​គ្រោង​នឹង​បន្ត​សំដែង​នៅខេត្ត​សៀបរាម​ផង​ដែរ ​ដើម្បី​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ ​ចំណេះ​ដឹង ​និង​បង្កើត​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​ឲ្យបាន​ជោគ​ជ័យ​នៅ​ក្នុង​ខណៈ​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៕

No comments: