លោកវរសេនីយ៍ត្រីម្នាក់កំពុងបង្កើតបក្ខពួកឲ្យស្លៀកពាក់យោធាទារប្រាក់ពីឈ្មួញដឹកបទល្មើស
ផ្សាយថ្ងៃទី០៩-០៤-២០១២: ដកស្រង kpt-news.com
កំពត ៖ យោងតាមសេចក្ដីរាយការណ៍ពីឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពតបានឲ្យដឹងថា លោកវរសេនីយ៍ត្រីម្នាក់កំពុងបង្កើតភាពអនាធិបតេយ្យក្នុងតំបន់ កោះស្លានោះ ដោយបានឲ្យសាច់ញាតិនិងបងប្អូនស្លៀកពាក់ខោអាវយោធាបែងចែកកំលាំង ចូលក្នុងព្រៃចាំស្ទាក់ជំរិតទារលុយពីរទេះគោអ្នករកស៊ីបទ ល្មើសក្នុងតំបន់នោះ។ រីឯសមត្ថកិច្ចពាក់ព័ន្ធវិញមិនហ៊ានហើបមាត់នោះទេ។ យោងតាមសេចក្ដីរាយការណ៍ដដែលបានឲ្យដឹងទៀតថាសព្វថ្ងៃក្នុង មូលដ្ឋាននោះកើតមានភាពអនាធិបតេយ្យកាប់បំផ្លាញព្រៃឈើនិងដឹក ជញ្ជូនលក់ឲ្យឈ្មួញយ៉ាងគគ្រឹកគគ្រេងពុំដែលឃើញមានសមត្ថកិច្ចណា ម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយ។ប្រភពខាងលើបានអោយដឹងទៀតថាគេបានឃើញខាងអស់លោកមន្រ្តីខ្លះ អង្គុយសំកុកចាំ ឃាត់រទេះគោលូកដៃយកលុយពីឈ្មួញហាក់ដូចជាមិនសមជាមន្រ្តីមាន សមត្ថកិច្ចទាល់តែសោះ៕
No comments:
Post a Comment