រថយន្ដហ៊ីណូធុនធំរបស់ក្រុមហ៊ុន ស្រាបៀរអង្គរវ៉ាស្ដាំគេចមិនផុត ពន្លះកូរ៉ូឡាអ្នកបើកបររត់គេចខ្លួន
ផ្សាយថ្ងៃទី០៤-០៤-២០១២: ដកស្រងnokorwatnews
ខេត្ដព្រះសីហនុ ៖ រថយន្ដកូរ៉ូឡាពណ៌ ស្លែ១គ្រឿងបានរងការខូចខាតយ៉ាងដំណំ ដោយ
សារតែរថយន្ដធំដឹកស្រាបៀរអង្គរ ម៉ាកហ៊ីណូបុក ខណៈដែលរថយន្ដទាំង២ បានបើកស្របទិសគ្នាពីកើតមកលិច ។ លុះ ដល់ចំណុចកើតហេតុ រថយន្ដហ៊ីណូដឹក ស្រាបៀរអង្គរ
បានវ៉ាស្ដាំ ហើយក៏ទៅបុក រថយន្ដកូរ៉ូឡាចំពាក់កណ្ដាលតែម្ដង ។ ហេតុការណ៍នេះបានកើត
ឡើងកាលពី វេលាម៉ោង១៩និង១៥នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ នៅត្រង់ចំណុច ចម្ការកៅស៊ូ(ផ្លូវចូលទឹកធ្លាក់ក្បាល ឆាយ) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង ខេត្ដព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចនគរបាល ចរាចរជើងគោកខេត្ដព្រះសីហនុបានឱ្យ ដឹងថា នៅវេលាម៉ោង១៩និង១៥នាទី យប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២មាន គ្រោះថ្នាក់ចរាចរមួយកើតឡើងបង្កដោយ រថយន្ដម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ ស្លាកលេខ ញ-០៦៤៨-ភព៣ ជារបស់ ក្រុមហ៊ុនស្រាបៀរអង្គរ បើកបរដោយ ឈ្មោះសុខ ភេទប្រុស បានរត់គេចខ្លួន បន្ទាប់ពីកើតហេតុភ្លាមៗ ។ ចំណែកឯ រថយន្ដរងគ្រោះម៉ាកកូរ៉ូឡាពណ៌ស្លែ ពាក់ ស្លាកលេខ ក្រព្រះសីហនុ 2A-0260 ដែលកំពុងបើកបរស្របទិសគ្នាពីកើតទៅ លិច(ពីភ្នំពេញចូលក្រុងព្រះសីហនុ) បើកបរម្នាក់ឯងដោយឈ្មោះដាន លិ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ រង របួសស្រាល ។តាមប្រភពសាក្សីនៅកន្លែងកើត ហេតុបាននិយាយ
ថា នៅមុនពេលកើត ហេតុគេបានឃើញរថយន្ដ២គ្រឿងបើក ក្នុងទិសដៅពីកើតទៅលិច ដោយរថយន្ដ តូចបើកពីមុខមកដល់ចំណុចផ្លូវចូល ក្បាលឆាយរថយន្ដហ៊ីណូដឹកស្រាបៀរអង្គរ បានបើកវ៉ាស្ដាំ ។ ប៉ុន្ដែវ៉ាមិនផុតក៏បុក រថយន្ដតូចចំពាក់កណ្ដាលតួ ក្នុងឧប្បត្ដិ ហេតុនេះពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ ភាគីណាមួយនោះទេ ហើយបញ្ហានេះ ត្រូវបានគេអះអាងថា មកពីអ្នកបើកបរ រថយន្ដហ៊ីណូដឹកស្រាបៀរអង្គរធុនធ្ងន់ នោះមិនអនុវត្ដតាមច្បាប់ចរាចរណ៍ ក៏ បណ្ដាលឱ្យកើតបញ្ហានេះឡើង ។ក្រោយពីកើតហេតុ រថយន្ដទាំង២ត្រូវ បាននគរបាលចរាចរជើងគោកខេត្ដព្រះ សីហនុអូសយកទៅរក្សាទុករង់ចាំភាគី ទាំង២មកដោះស្រាយតាមផ្លូវច្បាប់ ៕
No comments:
Post a Comment