Wednesday, March 7, 2012

គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​CR-V​និង​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់

ផ្សាយថ្ងៃទី០៦-០៣-២០១២: ដកស្រងkpt-news.com

កំពត ៖ ឧប្បត្តិហេតុ​​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​រង​ របួស​ដោយ​សារ​តែ​​រថយន្តCR-V​​បុក​នឹង​ម៉ូតូ ​ពេល​ប្រជែង​គ្នា​បើក​ឡើង​ស្ពាន​។ ជន​រងគ្រោះ​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត។ គ្រោះ​ថ្នាក់​ចរាចរ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​

ម៉ោង​១៨​និង​៤០​នាទី​ ថ្ងៃ​០៤​ ខែ​មីនា ឆ្នាំ​២០១២​ ត្រង់​ចំណុច​ផ្លូវ​បំបែក​ស្ពាន​ថ្មី​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​បាយ​ខាង​ ត្បូង សង្កាត់​កំពង់​បាយ ក្រុង​កំពត ខេត្ត​កំពត។
តាម​សម្ដី​សាក្សី​នៅ​កន្លែង​​កើត​ហេតុ​នោះ​បាន​និយាយ​ឲ្យ​ដឹង​ថា​រថយន្ត​ CR-V បាន​បើក​ពី​ត្បូង​បត់​ឡើង​ស្ពាន​ខណៈ​ពេល​នោះ​ក៏​មាន​ម៉ូតូ​ជន​រង​គ្រោះ​បាន​ បើក​ពី​កើត​មក​លិច​​សំរុក​ឡើង​ស្ពាន​​ក៏​ប៉ះ​ចំហៀង​ខាង​ស្ដាំ​រថយន្ត​​ក៏​ បណ្ដាល​ឲ្យ​របួស​​តែម្ដង​។យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលិស​ចរាចរ​ក្រុង​បាន​ប្រាប់​ឲ្យ​ កម្ពុជា​ថ្មី​ដឹង​ថា​ករណី​គ្រោះ​ថ្នាក់​នេះ​គឺ​​ជន​រង​គ្រោះ​មាន​ឈ្មោះ​ហេង សម្បត្តិ ភេទប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត បាន​​រង​របួស​ធ្ងន់​ត្រូវ​បាន​សង្គ្រោះ​​មន្ទីរ​ពេទ្យ។
ប៉ូលិស​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​រី​ឯ​អ្នក​បើក​បរ​រថយន្ត​មាន​ឈ្មោះ​សុខ​ សិទ្ធរុង​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​សង្កាត់​ទួល​សង្កែ ក្រុង​ភ្នំពេញ ក្រោយ​ពី​កើត​ហេតុ​សមត្ថកិច្ច​​បាន​ចុះ​ទៅ​ធ្វើ​ការ​វាស់វែង​យក​វត្ថុតាង​ ទាំង​ពីរ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​រង់​ចាំ​ធ្វើ​ការ​ដោះ​ ស្រាយ​តាម​ផ្លូវ​ច្បាប់​៕

No comments: