ផ្សាយថ្ងៃទី០៦-០៣-២០១២: ដកស្រង.kpt-news.com
កំពត ៖ បុរសប្រមឹកម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ត្រើយកោះ សហការជាមួយប៉ូលិសក្រុងកំពតឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាល ក្រុងភ្លាមៗបន្ទាប់ពីបុរសប្រមឹករូបនេះឈ្លោះទាញយកកាំបិតរក កាប់គេឯង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី០៤ ខែមិនាឆ្នាំ២០១២ផ្ទះខារ៉ាអូខេស្ថិតនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រងកំពត ខេត្តកំពត។យោងតាមប្រភពព័ត៌មានមួយនៅកន្លែងកើតហេតុបានប្រាប់ឲ្យកម្ពុ ជាថ្មីដឹងថាបុរសប្រមឹកដែលប៉ូលិសចាប់ខ្លួននោះឈ្មោះហៅថាអាយុ ប្រហែល៤៩ឆ្នាំមិនដឹងថាមកពីផឹកស៊ីស្រវឹងជោកខ្លួនដើរត្រេតត្រត នៅទីណាទេមកដល់ផ្ទះហៅរកប្រពន្ធមិនឃើញស្រាប់តែឃើញប្រពន្ធ កំពុងអង្គុយច្រៀងខារ៉ាអូខេ ក៏កើតក្ដីប្រច័ណ្ឌឈ្លោះគ្នារកវ៉ៃប្រពន្ធ ខណៈពេលនោះម្ចាស់ផ្ទះក៏បានឃាត់កុំឲ្យឈ្លោះគ្នា ក្រោយមកបុរសប្រមឹករូបនោះក៏ទៅផ្ទះទាញកាំបិតវែងរកកាប់ប្រពន្ធ និងម្ចាស់ផ្ទះទៀត។ សមត្ថកិច្ចដោយឃើញសភាពបែបនេះក៏បានអន្តរាគមន៍នាំខ្លួនបុរសប្រមឹក នោះដើម្បីសួរនាំ៕ប៉ូលិសក្រុងកំពតបានឲ្យដឹងថាជនសង្ស័យនេះមានឈ្មោះ គុជ ថា អាយុ៤៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងឡើងបានមកពីផឹកស៊ីស្រវឹក ហើយរករឿងប្រពន្ធពេលម្ចាស់ផ្ទះហាមឃាត់ក៏ទាញកាំបិតរកកាប់គេឯង ។ប៉ូលិសបានឲ្យដឹងថាក្រោយពីបានឃាត់ខ្លួនប្រពន្ធបានកសាង សំណុំពរដល់សមត្ថកិច្ចប៉ូលិសឲ្យធ្វើការអប់រំនិងធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀត៕
No comments:
Post a Comment