Wednesday, March 7, 2012
ពិធីជួបជុំនារីតាមសមាគមក្នុងភូមិ-ឃុំនៅស្រុកព្រៃនប់អបអរ8មីនា
ផ្សាយថ្ងៃទី០៦-០៣-២០១២: ដកស្រង kohsantepheapdaily.com.kh
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៩ កុម្ភៈកន្លងមកនេះ នៅសាលាស្រុកព្រៃនប់ មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំសមាគមនារី ប្រចាំតាមភូមិ-ឃុំ ជុំវិញស្រុក ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឡូ គីម អនុរដ្ឋលេខាក្រសួងកិច្ចការនារី លោកស្រីប្រាក់ ច័ន្ទសុខា អភិបាលរងខេត្ត និងជាប្រធានសមាគមនារីខេត្ត លោកស្រីជ្រា ពៅ លូគឹមឈុន លោកស្រីណាំ ណាវី អនុប្រធានកិត្តិយសសមាគមនារីខេត្ត លោកស្រីសៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីហ៊ៀក ហ៊ីមុល្លី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងលោកស្រីប្រធាន-អនុប្រធានសមាគមនារីតាមភូមិ-ឃុំស្រុកចូល រួមចំនួន៥៧នាក់ ។លោកស្រីប្រាក់ ច័ន្ទសុខា ប្រធានសមាគមនារីខេត្ត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សមាគមនារីតាមភូមិ-ឃុំ ស្រុក ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ដល់នារីៗទាំងអស់នៅតាមមូល ដ្ឋានរបស់ខ្លួន ត្រូវធ្វើជាគំរូល្អដល់នារីទូទៅ និងកូនចៅជំនាន់ក្រោយ ជាពិសេសត្រូវជំរុញឱ្យកូនៗចូលរៀនឱ្យបានគ្រប់គ្នា ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment