Wednesday, March 7, 2012

​ស្ត្រី​ម្នាក់​ពេល​ជិះ​កង់​មក​ពី​ស៊ី​ការ​គេ​ត្រូវ​ម៉ូតូ​អ្នក​ស្រវឹង​បុក​ឲ្យ​របួស​ធ្ងន់​

ផ្សាយថ្ងៃទី០៦-០៣-២០១២: ដកស្រងkpt-news.com

កំពត ​៖​ ស្ត្រី​ម្នាក់​ខណៈ​កំពុង​ជិះ​កង់​ដឹក​កូន​ស្រី​មក​ពី​ស៊ីការ​គេ​ក្នុង​ភូមិ​ ក៏​ត្រូវ​ម៉ូតូ​អ្នកស្រវឹង​បើក​ទៅ​បុក​មួយ​ទំហឹង​បណ្ដាលឲ្យ​រង​របួស​ធ្ងន់​ ឯ​កូនស្រី​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល​ ហើយ​ករណី​នេះ​ក្រោយ​ពី​កើត​ហេតុ​ភាគី​បង្ក​ក៏​បាន​ជួយ​ដឹក​ស្ត្រី​រងគ្រោះ​ ទៅ​កាន់​មនី្ទរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ផង​ដែរ។​
គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលាខាងត្បូង ស្រុក​
កំពង់ត្រាច ខេត្តកំពត កាលពី​យប់ ថ្ងៃទី០៥ខែ​មិនា ឆ្នាំ២០១២វេលា​ម៉ោង​១៩និង១៥នាទី។​
សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​ជួប​គ្រោះ​ដ៏​អាក្រក់​គេ​ឃើញស្ត្រី​រងគ្រោះ​ជិះ​កង់​ដឹក​ក្មេងស្រី​ ម្នាក់​នៅ​ពីក្រោយ​ចេញ​មក​ពី​ចូលរួម​ពិធី​មង្គលកា​គេ​ក្នុង​ទិសដៅ​ពី​ត្បូង​ ទៅ​ជើង​ ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ​គេ​ឃើញ​ម៉ូតូ១គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ ថែមទាំង​រេ​ពេញ​ផ្លូវ​មកពី​ជើង​ក្នុងទិសដៅ​ផ្ទុយគ្នាឮ​ហើយក៏​ជ្រុល​ចង្កូត​ ទៅ​បុក​អ្នក​ជិះ​កង់​មួយ​ទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់​កង់ ​ រួម​ទាំង​ក្មេងស្រី​ជិះ​​ពីក្រោយ​ខ្ទាត​បោក​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​របួស​បែក​ មុខ​បែក​មាត់​សន្លប់​ឈឹង​តែម្តង។ ដោយឡែក​ម្ចាស់​ម៉ូតូ​បង្ក​ក្រោយពី​ប៉ះ​ទង្គិច​គ្រាន់តែ​របួសស្រាល​ ហើយ​បាន​ជួយ​ហៅ​សាច់ញ្ញាតិ​លើក​ស្ត្រី​រងគ្រោះ​​ដឹក​តាម​ម៉ូតូ​យក​មក​កាន់​ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ផងដែរ។
បើតាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ ​មានឈ្មោះ​មូល សុ​ភ័​ត្រ​ភេទ​ស្រី​អាយុ៣៣ឆ្នាំ​បាន​ជិះ​កង់​មកពី​ស៊ីកា​រគេ​នៅ​ខាងត្បូង​ កន្លែង​កើត​ហេ​តុ​ដោយមាន​កូនស្រី​អាយុ៨ឆ្នាំ​រួម​ដំណើរ​ពីក្រោយ​ផង​ស្រាប់តែ ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​ម៉ូតូ​ម៉ាក​ស្មាស់​ពណ៌​ខៀវ​សេរី​ឆ្នាំ២០០៧ពាក់ ​ស្លាក​លេខ​កំពត១B-១៣២៧បើកបរ​ដោយ​បុរស​ស្រវឹង​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ​ យិន​កូយ​ភេទ​ប្រុស​អាយុ២៤ឆ្នាំ​បោះពួយ​មកពីទិសដៅ​បញ្ច្រាស​រួច​ព្រលះ​មួយ​ ទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង។ប៉ូលិស​បាន​ឲ្យ​ដឹងទៀតថា ស្ត្រី​រងគ្រោះ​និង​អ្នកបង្ក​មានផ្ទះ​សំបែង​ក្បែរ​គ្នា សិ្ថត​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ។ បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​ជួ​យ ​សង្ត្រោះ​បន្ទាន់​ហើយ។ ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​មិនត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​ ស្រុកដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ទេ​ដោយសារ​ភាគី​បង្ក​និង​ ភាគី​ជនរងគ្រោះ​សុំសម្រួល​ដោះស្រាយ​បញ្ចប់​បញ្ហា៕

No comments: