Wednesday, March 7, 2012

សប្បុរសជន​ផ្ដល់​អណ្ដូង​ទឹក​ស្អាត​ចំនួន​១០​តាមរយៈ​មូលនិធិ​បាយ័ន​ជូន​ពលរដ្ឋ​ចំនួន​៥ភូមិ​ក្នុង​ឃុំ​ជំ​រះ​ពេន​ ស្រុក​សំរោង ​ខេត្ត​តាកែវ​

ផ្សាយថ្ងៃទី០៦-០៣-២០១២: ដកស្រង kpt-news.com

តាកែវ ​៖ ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​បាន​ចូលរួម​ក្នុង​ពិធី​ទទួល​អណ្ដូង​ទឹក​ស្អាត ​ដោយ​បញ្ចេញ​នូវ​ស្នាម​ញញឹម​ត្រេកអរ​យ៉ាង​ខ្លាំង​ខណៈ​ដែល​អ​ណ្ដូ​ងទឹក​ស្អាត ​ចំនួន​១០​ជា​ទឹកចិត្ត​សប្បុរសធម៌​លោក​ Tadamasa ​Goto ​Chaiman ​តាមរយៈ​មូលនិធិ​បាយ័ន​បាន​ប្រកាស​ប្រគល់​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​៤​ខែ​មីនា​ឆ្នាំ២០១២​ហើយ​អណ្ដូង​ទឹក​ស្អាត​ដែល​ អាស្រ័យ​ផល​នៅ​ក្នុង​ពេលនេះ​បាន​ធ្វើឡើង​ស្រប​ពេល​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ កំពុង​ត្រូវការ​ចាំបាច់​ក្នុង​ការ​ដោះ

ស្រាយ​យក​មក​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ ហើយ​ក្រុមការងារ​បាន​និង​កំពុង​បន្ត​ផ្ដល់​អណ្ដូង​ទឹក​ស្អាត​តាម​សំណើ​ជូន​ ប្រជា​ពលរ​ដ្ឋ​ប្រើប្រាស់​ទឹក​ស្អាត។​ តាម​របាយ

ការណ៍​ការ​ណ៍​របស់​អាជ្ញាធរ​ឃុំ​ជំ​រះ​ពេន​បាន​បញ្ជាក់ថា​ឲ្យ​តែ ​ខែប្រាំង​ប្រជាពល

រដ្ឋនៅក្នុង​ឃុំ​នេះ​តែងតែ​ខ្វះខាត​ក្នុងការ​ប្រើប្រាស់​ ដោយសារ​តែ​ផ្ទះ​ប្រជាពល

រដ្ឋ​មួយ​ចំ​នួ​មិនមាន​អណ្ដូងទឹក​ប្រើប្រាស់​ដូច្នេះ ​ពួកគាត់​ត្រូវ​ទៅ​រែក​ទឹក​ពី​តំបន់​ឆ្ងាយ​យកមកប្រើ​ប្រាស់​ដូចជា​ទឹក​នៅតាម ​វត្ត​ជាដើម​ម្យ៉ាងវិញទៀត​ទឹក​ទាំងនោះ​មិនមាន​អនាម័យ​សំរាប់​សុខភាព​នោះទេ។លោក​ហួត ឃាង​វេ​ង 

តំណាង​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​និង​ជា​ប្រធាន​ មូលនិធិ​មានប្រសាសន៍ថា​កម្មវិធី​អណ្ដូងទឹក​ស្អាត​មាន​អណ្ដូងទឹក​ជាច្រើន​ ត្រូវបាន​ស្ថាបនា​និង​ដាក់អោយ​ប្រើប្រាស់​ជា​បន្ដបន្ទាប់។ហើយ​កម្មវិធី​ ស្វាយ​គម​ន៍​ជានិច្ច​ចំពោះ​សប្បុរជន​ទាំងឡាយ​ដែលមាន​ចំណង់​ចង់​បរិចាក​ថវិកា ​ផ្ទាល់ខ្លួន​ក្នុង​កម្មវិធី​អណ្ដូង​ទឹកស្អាត។
គួររំលឹកថា​កម្មវិធី​អណ្ដូង​ទឹកស្អាត​បានប្រគល់​និង​កំពុង​សាងសង់​ជា​ បន្តបាន​ប្រមាណ​ជាង២០០អណ្ដូង​ក្នុងនោះ​អណ្ដូង​ទឹកជា​អំណោយ​របស់​សម្ដេច​តេ​ ជោ​និង​លោកជំទាវ​មួយចំនួន​បានផ្ដល់​ប្រជាពលរដ្ឋ​តាម​តំបន់​ដាច់ស្រយាល​ឆ្ងាយ ​ពី​ប្រភពទឹក​តាម​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​អោយបាន​ប្រើប្រាស់​ ទឹកស្អាត​និង​មាន​អនាម័យ។លោក ហួត ឃាង​វេ​ង បាន​ផ្ដាំ​ផ្ញើអោយ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​អណ្ដូង​ទឹកស្អាត​ត្រូវខិតខំ​ រួមគ្នា​ថែរក្សា​ការពារ​ធ្វើយ៉ាងណា​រក្សា​ការពារ​អណ្ដូងទឹក​អោយមាន​អនាម័យ​ និង​ប្រើប្រាស់​យូរអង្វែង។ក្នុងឱកាស​នោះ​ក្រុមការងារ​ក៏បាន​ចែក​អំណោយ​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ​ដេ​ល​បាន​ចូលរួម​ក្នុងម្នាក់ៗទទួលបាន​សារុង១និង​ថវិកា១ម៉ឺន ​រៀល៕

No comments: