Thursday, March 1, 2012

​ចោរ​លី​អូ​ប្លន់​ប្រជាពលរដ្ឋ​បាន​សម្រេច​យក​ទ្រព្យសម្បត្តិ​អស់​​

ផ្សាយថ្ងៃទី២៨-០២-២០១២: ដកស្រងkpt-news.com

តាកែវ ​៖ ក្រុម​ចោរ​ប្លន់​លី​អូ​ពាក់​ម៉ាស់​បិទមុខ​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​​បាន​​​​ មាស ​២តម្លឹង ​និង​ប្រាក់​រៀល​ចំនួន ​១២​

លាន​រៀន​ យក​ទៅ​បាត់​ស្រមោល។​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក មឿង សារុន អធិការ​ស្រុក សំរោង បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១២នេះ​ថាម្ចាស់ផ្ទះ​រងគ្រោះ​ដោយសារ​ចោរប្លន់​នោះ​មានឈ្មោះ ក្រិត ជុំ ប្ដី អាយុ

 ៤៥ឆ្នាំ និង ប្រពន្ធ​ឈ្មោះ សយ លាន អាយុ ៥០ឆ្នាំ រស់នៅ ភូមិ ស្វាយ​រុន ឃុំ ជំរុំ​ពោន
ស្រុក សំរោង​ទង ខេត្ត តាកែវ ត្រូវ​បាន​ក្រុមចោរ​ប្លន់​ធ្វើ​សកម្មភាព​ប្លន់​កាលពី​វេលា​ម៉ោង ៧ និង ៣០នាទី យប់​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១២ នៅ​ចំណុច ផ្ទះ ជនរងគ្រោះ។ ក្នុងករណី​ខាង​លើ​នេះ​ ក្រម​ចោរ​មាន​គ្នា៤នាក់ ប្រដាប់​ដោយ​កាំភ្លើង​AKដើម យក​អស់២តម្លឹង លុយ ១២លាន​រៀល។

តាម​ការ​បញ្ជាក់​ពី​លោក ពី​លោក​អធិការ​ស្រុក​បន្ត​ថា ក្រុមចោរ​ទាំងនេះ​បន្ទាប់ពី​ប្លន់​បានសម្រេច​រួចមក ​វា​បាន​បាញ់​មួយ​គ្រាប់ រួច​ក៏​គេចខ្លួន​បាត់ស្រមោល។ទាក់ទិន​នឹង​ករណី​ប្លន់​ខាងលើ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ ស្រាវជ្រាវ​វែក​រកមុខ​សញ្ញា​ក្រុមចោរ ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ខាងមុខ៕

No comments: