Friday, March 9, 2012

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អំពាវនាវឱ្យ ក្រសួងសុខាភិបាល បន្តលើកកម្ពស់ សេវា សុខភាពសាធារណៈ

ផ្សាយថ្ងៃទី០៦-០៣-២០១២: ដកស្រង dap-news.com

ភ្នំពេញ៖ លោកឧបនាយ កមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា សុខភាពប្រជាជន គឺការងារមួយ ដែលក្រសួងសុខាភិបាល ត្រូវ

យកចិត្តទុកដាក់ ដើម្បីពង្រឹងសុខភាពមាតា និងទារកដែលមាន បញ្ហាប្រឈមនានា ក្នុងពេលសម្រាលកូន។លោកឧបនាយក 

រដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតសុខា ភិបាលលើកទី៣៣

ថា យុទ្ធសាស្រ្តជាតិ គាំពារសង្គម បានដើរតួនាទីយ៉ាង សំខាន់ក្នុងការ

មើល ខុសត្រូវចំណុចចន្លោះ ប្រហោងរបស់ ក្រសួងសុខាភិបាល លើការ

ថែទាំសុខភាពប្រជាជនប្រកបដោយប្រសិទ្ធភាព។លោកបានបន្តថា ក្រសួងសុខាភិបាល ធ្វើយ៉ាងណា បន្តជួយផ្តល់សេវាសុខភាពដល់ ជនក្រីក្រដែលមិន អាចជួយខ្លួនឯងបាន និងផ្តល់ការអប់រំដល់ មាតាក្នុងការ

ផ្តល់អាហារូបត្ថម្ភដល់កុមារ។ជុំវិញការលើកកម្ពស់សុខភាពនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យក្រសួងសុខាភិបាល ត្រូវពង្រីកមណ្ឌលសុខភាព និងបុគ្គលិកសុខាភិបាល ប្រកបដោយសមត្ថភាព នៅតាមមន្ទីរពេទ្យបង្អែក និងនៅតាមកន្លែងផ្តល់ សេវាសុខភាពផ្សេងៗទៀត ឱ្យ បានច្រើនដើម្បីឆ្លើយតបតម្រូវការ ប្រជាជនឱ្យបានសមរម្យ។
លោកថា «បង្កើនការគាំពារសុខភាពមាតា និងទារក គឺបង្កើនកម្លាំង មនុស្សក្នុងការ កសាងជាតិនៅ ពេលអនាគត ព្រោះប្រជាជនមានសុខភាពល្អ ជាកម្លាំងរបស់ ប្រទេសជាតិ»។រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានសន្យាថា នឹងពង្រីកវិស័យសុខា ភិបាលឱ្យបានទូ លំទូលាយបម្រើដល់ ប្រជាជនតាម មូលដ្ឋាន នឹងលុបបំបាត់ ឱសថក្លែងក្លែងឱ្យអស់ ជៀសវាង ការប៉ះពាល់សុខភាព ប្រជាជននឹងបំពាក់ បច្ចេកវិទ្យាទំនើបផ្នែក សុខាភិបាល។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្រ្តីមានគភ៌ ២៦២.៣៥០នាក់បានសម្រាលកូន ដោយបុគ្គលិកសុខាភិបាលស្មើនឹង ៧១.៦៦ ភាគរយនៃ ចំនួនស្រ្តីមានគភ៌រំពឹងទុក។ ការសម្រាលកូនតាម សុខាភិបាលសាធារណៈ នៅមូលដ្ឋាន កើនឡើងពី ៥២.១ ភាគរយក្នុងឆ្នាំ ២០១០ ដល់ ៦១.៣៩ ភាគរយក្នុងឆ្នាំ ២០១១៕

No comments: