ផ្សាយថ្ងៃទី០៦-០៣-២០១២: ដកស្រងdap-news.com
ព្រះសីហនុ ៖ រោងចក្រណានគូ ត្រូវបាន អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ របស់ខេត្ដព្រះ សីហនុ បានសុំឱ្យផ្អាកការងារ មួយថ្ងៃ បន្ទាប់ពីមានកម្មករ-កម្មការិនី ដួលសន្លប់ ជាបន្ដបន្ទាប់ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ នេះ។ ការបិទទ្វារផ្អាកការងារមួយថ្ងៃ របស់ភាគីរោងចក្រ បានធ្វើឡើង ដោយ សារតែមាន ការបង្ខំពីអាជ្ញាធរ និងសមត្ថ កិច្ចពាក់ព័ន្ធផងដែរ នៅក្នុងខេត្ដ បើមិន ដូច្នេះទេ ខាងរោងចក្រនៅតែបន្ដឱ្យធ្វើការ ងារដដែល។ទាក់ទិន
បញ្ហាដួលសន្លប់របស់កម្មករ កម្មការិនី រោងចក្រណានគូ ដែលស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ស្នងការ នគរបាលខេត្ដព្រះ សីហនុ លោកឧត្ដមសេនីយ៍ត្រី តាក វណ្ណថា ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅជួយ អន្ដរាគមន៍ដឹកជនរងគ្រោះ ទៅកាន់ មន្ទីរ ពេទ្យនោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា គិតត្រឹមរសៀលថ្ងៃដដែល នោះ កម្មករ កម្មការិនី រោងចក្រខាងលើ បានដួលសន្លប់ សរុបជិត ៣០នាក់ បើទោះបី សេចក្ដីរាយការណ៍ខ្លះ បានឱ្យដឹងថា តួលេខ ដួលសន្លប់បានកើនឡើងជាងនេះ។លោក តាក វណ្ណ
ថា បានបន្ដថា ដំបូឡើយខាងភាគីរោងចក្រមិនព្រមបិទទ្វារឱ្យ ផ្អាកការងារបណ្ដោះអាសន្ននោះឡើយ ហេតុដូច្នេះហើយទើប លោក បានស្នើឱ្យ ខាងមន្ទីរការងារ រួមនឹងស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀត ពិភាក្សាជាមួយភាគីរោងចក្រ ទើបលទ្ធផលចុងក្រោយ ខាងរោងចក្របាន សម្រេចបិទទ្វារជាបណ្ដោះអាសន្ន បើកផ្លូវ ឱ្យកម្មករផ្សេងទៀត ត្រឡប់ទៅផ្ទះវិញ។បើយោងតាម ស្នងការនគរបាលរូបនេះ បានបន្ដថា មូលហេតុអាចបណ្ដាលមកពី ក្ដៅពេក នៅកន្លែងធ្វើការរបស់កម្មករ ដោយពុំខ្យល់អុកស៊ីសែន គ្រប់គ្រាន់ទើបបណ្ដាលឱ្យមានការដួលសន្លប់
យ៉ាងដូច្នេះ។យោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុរថយន្ដ
សង្គ្រោះបន្ទាន់ជាច្រើន គ្រឿងរបស់ខេត្ដព្រះសីហនុ បានមកដឹកជន រងគ្រោះជាបន្ដបន្ទាប់ ទៅសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជននៅក្នុង ខេត្ដ។ តែទោះជាយ៉ាងណាពុំទាន់មានសេច ក្ដីរាយការណ៍ពីអ្នកស្លាប់នៅឡើយទេ៕
No comments:
Post a Comment