Friday, March 9, 2012

បុរស​ចំណាស់​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​តែ​ម៉ូតូ​បើក​កៀរ​

ផ្សាយថ្ងៃទី០៧-០៣-២០១២: ព័ត៌មាន kpt.news.kh


កំពត ៖ គ្រោះថ្នាក់​ចរាចរ​មួយ​បាន​បង្កឡើង​ដោយ​ម៉ូតូ​បើក​កៀរ​បុរស​ចំណាស់​ខណៈ​ពេល​ ដែល​កំពុង​ជិះ​កង់​បណ្ដាល​ដួល​ទៅ​ថ្នល់​របួសធ្ងន់​ហើយ​បើក​រត់​គេច​ខ្លួន​ បាត់​ប​ន្ស​ល់​ទុក​ជនរងគ្រោះ​នៅ​កន្លែង​កើត​ហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​បូកគោ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨និង៤០នាទី​ថ្ងៃទី០៦ខែមីនា​ ឆ្នាំ២០១២ស្ថិតនៅ​ក្នុងភូមិ​កំពង់

បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​ខេត្តកំពត។តាម​ប្រភពព័ត៌មាន

​ពី​សាក្សី​ដែល​បានដឹង​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា​គេ​ បានឃើញ​ជនរងគ្រោះ​ជិះ​កង់​ម្នាក់ឯង​ពី​លិចទៅ​កើត​ខណៈ​ពេលនោះ​ក៏​ឃើញ​ម៉ូតូ​ មួយ​បាន​បើក​មកពី​ក្រោយ​ឌុប​ស្រី​ម្នាក់​ហើយក៏​ប៉ះ​និង​ដៃ​កង់​ជនរងគ្រោះ​ ដួល​ទៅ​ថ្នល់​អុកគូទ​សន្លប់​ចំណែក​អ្នកបង្ក​ហេតុ​ឃើញ​ដូច្នេះ​ក៏​បើក​ម៉ូតូ​ ទៅ​បាត់​តែម្ដង។
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ខណៈពេល​នោះ​សមត្ថកិច្ច​ប៉ូលិស​បានមក​ដល់​ ក៏​ហៅ​តេ​អូ​តាម​ម៉ូតូ​ដែល​បង្កហេតុ​ហើយក៏​បាន​ហៅ​ម៉ូតូ​កង់៣ដឹក​ជន​គ្រោះ​ ទៅ​គ្លី​និ​ច​សម្ភព​បូក​គោក។ប្រភព​ខាងលើ​បានបញ្ជាក់​ឲ្យ​ដឹងថា​ជនរងគ្រោះ

​ឈ្មោះ សេង សៀង ភេទ​ប្រុស​អាយុ៦៨ឆ្នាំ​រស់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ក្រោយពី​បានដឹង​ចូល​មន្ទីរពេទ្យ​ខាងលើ​រួច​ក៏​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ រថយន្ត​បន្តទៅ​ម​នី្ទ​រ​ពេទ្យ​វៀតណាម​សង្គ្រោះ​បន្តទៀត។ប៉ូលិសចរាចរ​ក្រុង​បាន​និយាយ​នៅ​កន្លែងកើតហេតុ​ថា

​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ​មនុស្ស​នៅ​ច្រើន​យ៉ាងនេះ​មិនគួរ​ឲ្យ​ជនបង្ក​ហេតុ​រត់គេចខ្លួន​រួច​សោះ​មិន​ ព្រម​ជួយ​ឃាត់ទុក​ប៉ូលិស​ក៏បាន​បញ្ជាក់​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ពេលនេះ​ សមត្ថកិច្ច​បាន​ទំនាក់ទំនង​តាម​គោលដៅ​តាម​ពិនិត្យ​រកមុខ​សញ្ញា​ដើម្បី​ ឃាត់ខ្លួន​ធ្វើតាម​ច្បាប់៕

No comments: