Wednesday, March 21, 2012

ជប៉ុនផ្តល់ប្រាក់ជាង ១២លានដុល្លារ សម្រាប់គម្រោងពីរ នៅកម្ពុជា

ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រង dap-news.com


ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានផ្តល់

ជំនួយឥតសំណង នូវទឹកប្រាក់ចំនួន ១២,២លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់ទិញគ្រឿងចក្រស្ថាបនាហេដ្ឋា

រចនាសម្ព័ន្ឋ ដែលបានខូចខាតដោយ

ទឹក ជំនន់នាពេលកន្លងទៅ និង សម្រាប់លើកស្ទួយបន្ថែមទៀត ផ្នែកវេជ្ជ

សាស្រ្តនៅតាមបណ្តាខេត្តក្រុងចំនួន១៧។ពិធីចុះហត្ថលេខាសារលិខិតប្តូរ
 នៃគម្រោងទាំងពីរខាងលើនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០
១២ នៅទីស្តីការក្រសួងការបរទេសកម្ពុជារវាង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ
ព្រះរាជាណាចក្រកម្ពុជា លោក ម៉ាសា ហ៊្វួមី គូរ៉ូគី និងរដ្ឋលេខាធិការក្រសួង
ការបរទេសលោក អ៊ុច បូររិទ្ធ និងជាមន្ត្រីសហប្រតិបត្តិការអន្តរជាតិ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ៊្វួមី គូរ៉ូគី បានមានប្រសាសន៍
បន្ទាប់ពីចុះហត្ថលេខាផ្តល់ និងទទួលនោះថា ទឹកប្រាក់ ដែលរដ្ឋាភិបាល
របស់លោកផ្តល់ជូននេះ ទីមួយគឺជាជំនួយឥតសំណងក្រៅគម្រោង ដែលមានទឹកប្រាក់ចំនួន ៧,៥លានដុល្លារអាមេរិក។ ជំនួយក្រៅគម្រោងនេះ គឺសម្រាប់ជូនដល់រដ្ឋាភិបាលកម្ពុជាដើម្បីទិញគ្រឿងចក្រសម្រាប់បម្រើឲ្យការ
សាងសង់ ហើយប្រើប្រាស់សម្រាប់ការស្តារ និងជួសជុលផ្លូវថ្នល់ ដែលបានខូច
ខាតពីទឹកជំនន់កាលពីឆ្នាំ២០១១ កន្លងទៅនោះ។លោក ម៉ាសាហ៊្វួមី គូរ៉ូគី បានបន្តទៀតថា  គម្រោងទីពីរដែលមានទឹកប្រាក់ចំនួន ៤,៧លានដុល្លារ
អាមេរិកសម្រាប់ ទិញនូវសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្រ្ត សំខាន់ដូចជា
ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូ និងម៉ាស៊ីនតាម ដានអ្នកជំងឺជាដើម។
លោក ម៉ាសាហ៊្វួមី គូរ៉ូគី បានបន្តទៀតថា សម្ភារៈបរិក្ខារទាំងនេះ នឹងបំពាក់ តាមមន្ទីរពេទ្យ ថ្នាក់ជាតិចំនួន៤ និងមន្ទីរពេទ្យបង្អែកនៅក្នុងខេត្ត-ក្រុងចំនួន១៧ នៅទូទាំងប្រទេសកម្ពុជា។រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងសហ
ប្រតិបត្តិការអន្តរជាតិលោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ ថ្លែងអំណរគុណ
ដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុនដែលបានផ្តល់ជំនួយមនុស្សធម៌នេះ
មកកម្ពុជា។លោក អ៊ុច បូររិទ្ធ បានបន្តទៀតថា តាមរយៈជំនួយនេះ គឺបង្ហាញថា ប្រទេសទាំងពីរមានចំណងទំនាក់ទំនងកាន់ តែស្និទ្ធស្នាលនឹងគ្នាបន្ថែមទៀត ។
លោក ម៉ាសាហ៊្វួមី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនបានមានប្រសាសន៍ថា ជំនួយនេះ ជាការឆ្លើយតបទៅនឹងសំណើសុំ របស់រដ្ឋាភិបាលកម្ពុជានិងដើម្បីឈរនៅលើ
ទស្សនៈពង្រឹងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុន-កម្ពុជា និង គាំទ្រដល់
កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយសេដ្ឋកិច្ចផង
\ដែរ៕

No comments: